• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៥ ព្រឹក

នាវាទេសចរណ៍បរទេសមួយគ្រឿងទៀតដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសា សន៍959នាក់បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ

ព្រះសីហនុ÷នៅថ្ងៃទី29ខែធ្នូឆ្នាំ2023 នេះមាននាវាទេសចរណ៍បរទេសមួយគ្រឿងទៀតដែលមានផ្ទុកអ្នកដំណើរច ម្រុះរំដោះជាតិសាសន៍959នាក់បានចូ លចតនិងកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេល1ថ្ងៃមុនចាកចេញទៅវិញនៅយប់នេះ។ នាយនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហ នុបានឲ្យដឹងថា:នាវាដែលចូលចតថ្ងៃ នេះមានឈ្មោះSEABOURN ENCOREសញ្ជាតិBAHAMASបានធ្វើដំណើរមកពីប្រទេសថៃដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ហើយជាតិ សាសន៍ដែលច្រើនជាងគេគឺសញ្ជាតិអា មេរិកនិងអូស្ត្រាលី។ មួយរយៈពេលចុងក្រោយនេះបន្ទាប់ពីវិបត្តិជំងឺកូវីដ-19បានបញ្ចប់មាននាវាទេ សចរណ៍បរទេសបានចូលចតជាបន្តប ន្ទាប់នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុដើម្បីធ្វើទស្សនកិច្ចក្នុងខេត្តព្រះសីហនុនិងព្រះរាជាណាចក្រកម្ពុជា។ ការចូលចតនាវាទេសចរណ៍បានផ្តល់ឱ កាសឲ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍បានទស្សនាពីវឌ្ឍនភាពខេត្តព្រះសីហនុនិងបានស្វែងយល់ពីវប្បធម៌រស់នៅរប ស់ប្រជាពលរដ្ឋខ្មែរនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុដែលអាចឲ្យភ្ញៀវទេសចរបន្តផ្សព្វផ្សាយពីខេ ត្តព្រះសីហនុក៏ដូចជាប្រទេសកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់លើក កម្ពស់វិស័យទេសចរណ៍ឡើងវិញ។ សូមបញ្ជាក់ថា÷កាលពីម្សិលមិញកម្ពុជាបានស្វាគមន៍ការត្រឡប់មកវិញរបស់នា វាទេសចរណ៍ខ្នាតយក្សWesterdam មកកាន់កម្ពុជាសាជាថ្មីនឹងធ្វើឲ្យពិភព លោកកាន់ស្គាល់កម្ពុជាបន្ថែមទៀតដោ យនាំអ្នកទេសចរជាង2000នាក់មកកា ន់ព្រះរាជាណាចក្រកម្ពុជា។ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋ អាមេរិកមួយនេះបានចូលចតនៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុខេត្តព្រះសីហ នុនាព្រឹកថ្ងៃទី13ខែកុម្ភៈឆ្នាំ 2020បន្ទាប់ ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបា លកម្ពុជាដឹកនាំដោយសម្ដេចមហាអគ្គ មហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានឧត្តមក្រុម ប្រឹក្សាព្រះមហាក្សត្រក្នុងអំឡុងពេលវិប ត្តិកូវីដ-19កំពុងរីករាលដាលធ្ងន់ធ្ងរពាស ពេញពិភពលោកដែលជាទង្វើមនុស្សធ ម៌ជួយសង្គ្រោះជីវិតលើកកម្ពស់សិទ្ធិរស់ រានមានជីវិតនិងផ្តល់គុណតម្លៃនៃមនុ ស្សជាតិ។ "កម្ពុជាតូចតែបេះដូងធំ"បានគិតគូរអំពីបញ្ហាមនុស្សធម៌និងអាយុជីវិតអ្នកទេស ចរជាង2200នាក់ដែលតែលតោលលើមហាសាគរនិងអនុញ្ញាតឲ្យចូលចតលើ ទឹកដីកម្ពុជាថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសទាំងអស់ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ការត្រឡប់មកវិញនេះគឺជាការរម្លឹកដឹងគុណនិងយល់ច្បាស់អំពីសក្តានុពលរបសកម្ពុជាព្រមទាំងបេះដូងមនុស្សធម៌ដែលបានគិតគូរពីអាយុជីវិតជាជាងភាពភ័យ ខ្លាចគឺបានសបញ្ជាក់ច្បាស់ពីចក្ខុវិស័យ ដ៏វែងឆ្ងាយនិងប្រកបដោយភាពប្រាកដ និយមរបស់សម្ដេចតេជោហ៊ុនសែន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ