• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៤ ព្រឹក

វិមានឈ្នះឈ្នះជានិមិត្តរូបនៃសន្តិភាពសម្រាប់ខ្មែរទាំងអស់គ្នា

ភ្នំពេញ÷ក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី25នៃការបញ្ចប់សង្គ្រាមស៊ី វិលនៅកម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះនិងខួប 5 ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះដែលប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះនៅព្រឹ កថ្ងៃទី29ខែធ្នូឆ្នាំ2023សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបា នថ្លែងថាវិមានឈ្នះឈ្នះត្រូវបានសង់ឡើ ងដើម្បីខ្មែរយើងទាំងអស់គ្នាជានិមិត្តរូបនៃសន្តិភាពសម្រាប់ខ្មែរទាំងអស់គ្នា។ សម្ដេចធិបតីហ៊ុនម៉ាណែតបានគូសប ញ្ជាក់ថាការសាងសង់វិមានឈ្នះឈ្នះនេះក៏ដើម្បីជាការអបអរសាទរសមិទ្ធ ផលនៃសុខសន្តិភាពដែលយើងសម្រេចបានរវាងខ្មែរទាំងអស់គ្នា។ សម្ដេចធិបតីហ៊ុនម៉ាណែតក៏បានសង្កត់ ធ្ងន់ដែរថាការសាងសង់វិមានឈ្នះឈ្នះនេះមិនមែនសម្រាប់តែក្រុមណាមួយនោះទេតែជារបស់រួមសម្រាប់ប្រជាជាតិខ្មែរយើងទាំងអស់គ្នា។ សម្ដេចធិបតីហ៊ុនម៉ាណែតថ្លែងអំណរ គុណដល់ក្រុមការងារសាងសង់វិមានឈ្នះឈ្នះទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយចិត្តនិងថវិកាក្នុងការសា ងសង់នូវវិមានឈ្នះឈ្នះខណ:ការចំណា យទាំងនេះគឺជាការបង្ហាញនូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់និងការកសាងនូវមជ្ឈមណ្ឌលសម្រាប់ផ្ទុកនូវប្រវត្តិសាស្ត្ររបស់កម្ពុជាទុកដល់កូនចៅជំនាន់ក្រោ យ។ សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងថាការសាងសង់នូវវិមានឈ្នះឈ្នះគឺធ្វើឡើ ងដើម្បីកូនខ្មែរទាំងអស់គ្នាគ្រប់ជំនាន់ច ងចាំនូវតម្លៃសន្តិភាពតថភាពពិតប្រាកដរបស់កម្ពុជាហើយក៏បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូតទៅផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ