• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៨ ព្រឹក

សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាបបទល្មេីស​នេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ តាមប្រភពព័តមានពីស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣​ អនុវត្តតាមយបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេ នីយ៍ឯក​ ភួង​ ច័ន្ទតារ៉ា​ ស្នងការរងផែ​ន​ការងារនគរបាល​ប្រឆាំ​ង​បទល្មេីស សេដ្ឋកិច្ច​និងលោកវរសេ​នីយ៍ឯក​ អ៉ិម​ កុ សល​ ស្នងការរងទទួល​ដឹកនាំការិយាល័យនគរបាល​ប្រឆាំ​ង​បទ ល្មេីសសេដ្ឋកិច្ចលោកវរសេ​នីយឯក យី យក់សាន នាយកា រិយាល័យនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបា​លស្រុកឯក ភ្នំ ចុះបង្ក្រាបបទ​ល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រចំនុចអូរដារ,ច្រាំងចោទ,បឹងសំ និងខាងលើបឹងសំ​(អតីតឡូតិ៍នេសាទលេខ២)ក្នុងតំបន់រាមសារព្រែកទាល់ បន្ទាយសត្វស្លាប ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានលទ្ធផលដូចខាងក្រោម ៖ ១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផល ចំនួន​០៤ករណី។ ២-កាប់បំផ្លាញ និងដុតចោល៖ ⁃ សាច់ម៉ង ប្រវែង ៣,៥០០ម៉ែត្រ ⁃ ឡុកចាប់ត្រីចំនួន ១១គ្រឿង ⁃ បង្គោលចំនួន ៨០០ដើម ⁃ ប្រលែងត្រីចម្រុះចំនួន៤០០គីឡូក្រាម ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ