• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២២ ព្រឹក

យានយន្តល្មើសចំនួន៣៦១គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំង ប្រទេស

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅយប់ថ្ងៃព្រហស្បតិ៍ទី១១ខែសីហាឆ្នាំ២០២២នេះថា៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់នៅថ្ងៃទី១១ខែសីហានេះចំនួនគោលដៅសរុប១៦៩គោលដៅមានយានយន្តចូលគោលដៅចំនួន៣,៤៨៣គ្រឿងម៉ូតូ២,៩៦០គ្រឿងក្នុងនោះរកឃើញយា នយន្តល្មើសសរុបចំនួន៣៦១គ្រឿងមានម៉ូតូចំនួន៣០១គ្រឿងត្រូវ បានផាកពិន័យតាមអនុក្រឹត្យលេខ៣៩,អនក្រ,បកនទូទាំងប្រទេស។ដោយឡែកក្នុងរយៈពេល១១ថ្ងៃ(ថ្ងៃទី១-១១ខែសីហា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៣០,៧៦៤គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២,៩៤០គ្រឿងម៉ូតូមានចំនួន២,៥៧៩គ្រឿងបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ,បកនៅទូទាំងប្រទេស។របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១១ថ្ងៃនៃខែសីហានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ