• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៤ ព្រឹក

ប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជ ធានីភ្នំពេញ180សេវាក្នុងមួយថ្ងៃនិងទ ទួលបានចំណូលថវិការដ្ឋជិត27ពាន់លានរៀលស្មើនឹង6,58លានដុល្លារអាមេរិក

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញ-ចូលតែមួយ ចំនួន65,698សេវាពោលគឺជាមធ្យមប្រ ជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញ180សេវាក្នុង1ថ្ងៃនិងទទួលបានចំណូលថវិការដ្ឋជិត27ពាន់លានរៀលស្មើនឹង6,58លានដុល្លារអាមេរិក។ លោកឃួងស្រេងអភិបាលរាជធានីភ្នំពេ ញបានបញ្ជាក់បែបនេះក្នុងពិធីបើកសន្និ បាតបូកសរុបលទ្ធផលការងារឆ្នាំ 2023 និងទិសដៅអនុវត្តន៍ការងារឆ្នាំ 2024រប ស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី 28 ខែធ្នូឆ្នាំ 23 នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ លោកឃួងស្រេងបានបញ្ជាក់ថា÷រដ្ឋបា លរាជធានីភ្នំពេញបានយកចិត្តទុកដាក់ អនុវត្តន៍គោលនយោបាយ"ភូមិឃុំសង្កា ត់មានសុវត្ថិភាព"រក្សាបានសន្តិសុខស ណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពល រដ្ឋនិងសង្គមជាតិដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន531 /563 ករណី ថយចុះ32កណីស្មើនឹង5,7%ក្នុងនោះគណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះសរុបចំនួន459ករណីស្មើនឹង86,44%នៃចំនួនបទល្មើសរួមដែលនេះបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ,សុខសុវត្ថិភាពនិងកិច្ចសហ ប្រតិបត្តិការបង្ក្រាបបទល្មើសកាន់តែមា នប្រសិទ្ធភាពរបស់អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងមានសមត្ថកិច្ច។ លោកបន្តថា÷ការងារកិច្ចការច្បាប់និងការដោះស្រាយវិវាទមូលដ្ឋានបានទទួ លពាក្យបណ្ដឹងពីប្រជាពលរដ្ឋនិងក្រសួ ង-ស្ថាប័នពាក់ព័ន្ធចំនួន91ករណីក្នុងនោះសំណុំរឿងចំនួន34ករណីបានដោះ ស្រាយចប់សព្វគ្រប់និងសំណុំរឿងចំនួន 57ករណីទៀតកំពុងពិនិត្យនិងបញ្ជូនទៅអង្គភាពពាក់ព័ន្ធដើម្បីដោះស្រាយ។ លោកបានបន្តថា÷បានអនុវត្តន៍ដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(LEAP)រាជធានីភ្នំពេញដែលជាផ្នែកមួយនៃគម្រោងថ្នាក់ជាតិរប ស់រាជរដ្ឋាភិបាលកម្ពុជាក្រោមឥណទាន របស់ធនាគារពិភពលោកនិងដឹកនាំអនុវ ត្តន៍ដោយក្រសួងមហាផ្ទៃ។គិតមកទល់ពេលនេះគម្រោងបានអនុវត្តន៍អស់រយ: ពេល6ឆ្នាំ(2018-2023)និងបានបិទបញ្ចប់គម្រោងកាលពីថ្ងៃទី30ខែវិច្ឆិកាឆ្នាំ 2023ក្នុងនោះទាំងអនុសកម្មភាពទី 1និងអនុសកម្មភាពទី2ត្រូវបានអនុវត្តន៍ចប់សព្វគ្រប់តាមផែនការដែលបានគ្រោ ងទុកហើយឆ្លងតាមកិច្ចប្រជុំបច្ចេកទេសនិងសិក្ខាសាលាឆ្លុះបញ្ចាំងជាបន្តបន្ទាប់ គម្រោងនេះត្រូវបានក្រសួង-ស្ថាប័នថ្នាក់ជាតិដៃគូអភិវឌ្ឍន៍អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងសហគមន៍គោលដៅវា យតម្លៃថាពិតជាបានផ្ដល់ផលប្រយោ ជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួនប្រមាណ56,677នាក់និងដោយប្រយោ លប្រមាណ22ម៉ឺននាក់។ លោកបន្តថារដ្ឋបាលរាជធានីភ្នំពេញបា នផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញ-ចូលតែមួយសរុបចំនួន65,698សេវាពោលគឺជាមធ្យ មមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបា លរាជធានីភ្នំពេញចំនួន180សេវាក្នុង1 ថ្ងៃនិងទទួលចំណូលថវិការដ្ឋចំនួនជិត2 7ពាន់លានរៀលឬស្មើនឹងប្រមាណ6,58 លានដុល្លារអាមេរិក។ លោកបន្តថា÷ចំនួនជើងហោះហើរនិងចំនួនអ្នកដំណើរតាមរយ:អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានបន្តកើនឡើងវិញគួរឲ្យកត់សម្គាល់ស្របតាមគោលន យោបាយលើកកម្ពស់វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលក្នុងនោះជើងហោះ ហើរសរុបមានចំនួន8,740ជើងកើនឡើ ង31,64%និងអ្នកដំណើរសរុបមានចំនួ ន1,543,269 នាក់(មួយលានប្រាំសែនបួនម៉ឺនពីររយហុកសិបប្រាំបួន)កើនឡើ ង106%ធៀបនឹងរយ: ពេលដូចគ្នាក្នុងឆ្នាំ2022កន្លងទៅ។ លោកបន្តថា÷បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកលនិងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តីក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននឹងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញក្នុងនោះនៅរាជធានីភ្នំពេញយើងមានសំណង់បុរីចំនួន310កន្លែងអគារខ្ពស់ៗចាប់ពី5ជាន់ឡើងទៅមានចំនួន1777 អគារនិងបានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ថ្មីចំនួន536 គម្រោងលើក្រឡាសំណង់សរុប269,16 6ម៉ែត្រការ៉េដែលមានទំហំទុនវិនិយោគប្រមាណ132លានដុល្លារអាមេរិកបន្ថែមទៀត។ ដោយឡែករោងចក្រវិនិយោគក្នុងរាជធា នីភ្នំពេញមានចំនួន763រោងចក្រក្នុងនោះរោងចក្រដែលសុំចុះបញ្ជីនៅអនុគ ណៈកម្មការវិនិយោគរាជធានីភ្នំពេញមានចំនួន81រោងចក្រកើនឡើង18រោងចក្រមានតម្លៃប៉ាន់ស្មានផលិតផលសរុប 6,593លានដុល្លារអាមេរិក(ប្រាំមួយពាន់ប្រាំរយកៅសិបបីលានដុល្លារអាមេ រិក)គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រ មាណ218%បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ2022 កន្លងទៅដែលជាការបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយ:ពេល2ឆ្នាំចុងក្រោយនេះ។ លោកបន្តថា÷ទន្ទឹមនឹងសមិទ្ធផលនិងស្នាដៃការងារនេះយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតដែលត្រូវទទួល ខុសត្រូវដូច្នេះក្រុមប្រឹក្សានិងគណៈអភិ បាលរាជធានីភ្នំពេញបានឯកភាពគ្នាលើ កយកទិសដៅការងារនិងបញ្ហាប្រឈមថ្មីៗដើម្បីរៀបចំជាប្រធានបទសម្រាប់ការ ពិភាក្សានៅក្នុងអង្គសន្និបាតនេះដោយសម្រេចបែងចែកជាក្រុមពិភាក្សាដោយផ្ដោតជាសំខាន់ទៅលើប្រធានបទចំនួន 4ទី1÷ការបង្ការបង្ក្រាបនិងលុបបំបាត់ការធ្វើចរាចរនិងប្រើប្រាស់គ្រឿងញៀន។ទី 2÷ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបទៅនឹងបញ្ហាឈមដោយត ម្លាភាព។ទី3÷យន្តការផ្តល់ជំនួយសង្គមជូនប្រជាពលរដ្ឋក្រីក្រនិងជនងាយរង គ្រោះនិងទី4÷ការពង្រឹងគុណភាពអប់រំនៅរាជធានីភ្នំពេញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ