• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៥ ព្រឹក

អាណាព្យាបាលមេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួនដែលមិទាន់ គ្រប់អាយុបើកបរលើដងផ្លូវ

ភ្នំពេញ÷លោកសំវិច្ឆិកាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី28ខែធ្នូឆ្នាំ2023នេះបានថ្លែងថាសូមរម្លឹកដល់អាណាព្យាបាលមេ ត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួនដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវសូមកុំឲ្យគាត់បើកបរនៅលើដងផ្លូវព្រោះនេះជាហានីភ័យអាចមា នគ្រោះថ្នាក់កើតឡើងដោយប្រការណា មួយនៃការធ្វេសប្រហែសរបស់អាណា ព្យាបាល។ លោកអ្នកនាំពាក្យរូបនេះបានថ្លែងបន្តថាយោងតាមអនុក្រឹត្យលេខ39អនក្រ,បកនិងមាត្រា8ថ្មីនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវ គោកអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានអាយុយ៉ាងតិច15ឆ្នាំឡើងទៅនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួ យ។ ជាមួយគ្នានេះលោកអ្នកនាំពាក្យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់គ្នាចូលរួមគោរពសិទ្ធិក្នុងការបើកបរកុំបើកបរបំពានគន្លងផ្លូវនិងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតរបស់លោកអ្នកនិងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ