• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤០ ព្រឹក

នាវាទេសចរណ៍WESTERDAMចូលចតនៅខេត្តព្រះសីហនុជាលើកទី2ជា មួយភ្ញៀវទេសចរ1500នាក់

ភ្នំពេញ÷នាវាទទេសចរណ៍ដ៏ល្បីឈ្មោះ Westerdamនឹងចូលចតនៅកំពង់ផែស្វ័យយ័ត្នក្រុងព្រះសីហនុម្ដងទៀតជាមួ យភ្ញៀវទេសចរណ៍ជាង1500នាក់នៅថ្ងៃទី28ខែធ្នូឆ្នាំ2023នេះក្រោយចូលច តកាលពី3ឆ្នាំមុនអំឡុងកូវីដ-19ខណៈរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីទ ទួលទេសចរនិងការរម្លឹកខួប3ឆ្នាំនៃការសុំចតរបស់នាវាWesterdamនេះផងដែរ។ ទាំងអាជ្ញាធរខេត្តព្រះសីហនុនិងមន្ត្រីទេ សចរណ៍បានចាត់ទុកការវិលត្រឡប់រប ស់នាវាទេសចរណ៍Westerdamម្តងទៀតជាឱកាសសម្រាប់បង្ហាញពិភព លោកពីសក្តានុពលរបស់កម្ពុជាជាពិសេ សខេត្តព្រះសីហនុនិងទាក់ទាញអ្នកវិនិ យោគមកខេត្តទៀតផង។ នាវាទេសចរណ៍អាមេរិកWesterdam នឹងត្រូវចុះចតនៅកំពង់ផែស្វ័យយ័តក្រុ ងព្រះសីហនុរយៈពេលពេញមួយថ្ងៃនៅថ្ងៃទី28ខែធ្នូដោយផ្ទុកភ្ញៀវទេសចរជាង 1500នាក់។ក្នុងចំណោមទេសចរទាំង នេះមានជាង900នាក់នឹងត្រឡប់ទៅតាមនាវាវិញរីឯជាង600នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។ គួរម្លឹកថាកាលពីថ្ងៃទី13ខែកុម្ភៈឆ្នាំ 20 20រដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យនាវាទេសចរណ៍អាមេរិកWesterdamចូលចតនៅកំពង់ផែស្វ័យ័តខេត្តព្រះសីហនុក្រោយពីប្រទេសនិងកោះចំនួន5បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុ នHolland America Lineដោយសារបារម្ភពីជំងឺកូវីដ-19។ មូលហេតុដែលរដ្ឋាភិបាលសម្រេចឲ្យនាវាអាមេរិកចូលចតនេះក្រោមហេតុផ លថាជួយសង្គ្រោះមនុស្សនិងបង្ហាញពីសកម្មភាពមនុស្សធម៌ជាពិសេសលុបបំ បាត់ភាពភ័យខ្លាចរបស់ពលរដ្ឋនៅបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយជំងឺកូវីដ-19។ មនុស្សនៅលើនាវានោះមានជាង2200 នាក់ក្នុងនោះអ្នកដំណើរ1455នាក់មានជាង40សញ្ជាតិនិងបុគ្គលិកបម្រើការងា រតាមផ្នែកលើនាវា802នាក់។អ្នកទេស ចរច្រើនជាងគេមានអាមេរិក651នាក់ (មានពលរដ្ឋខ្មែរសញ្ជាតិអាមេរិក)កា ណាដា271នាក់,អង់គ្លេស127នាក់,ហូឡង់91នាក់,អូស្ត្រាលី79នាក់,អាល្លឺម៉ង់ 57នាក់។ សូមជម្រាបថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកWesterdamត្រូវបានសម្ដេចតេជោហ៊ុនសែនដែលកាល នោះសម្ដេចជានាយករដ្ឋមន្ត្រីនៃកម្ពុជាអនុញ្ញាតដោយមិនអល់អែកឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី 13ខែកុម្ភៈឆ្នាំ2020កន្លងទៅបន្ទាប់ពីប្រ ទេសចំនួន4និងកោះ2មិនអនុញ្ញាតឲ្យចូលចតហើយរសាត់អណ្ដែតតែលតោ លលើមហាសាគរអស់រយ:ពេល12ថ្ងៃព្រោះតែការសង្ស័យមនុស្សលើនាវានេះមានផ្ទុកមេរោគកូវីដ-19។ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdamចូលចតនៅកម្ពុជាសម្ដេចតេជោហ៊ុនសែនថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទា ល់នៅថ្ងៃទី14ខែកុម្ភៈឆ្នាំ2020ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង។អ្នក ទេសចរនៅលើនាវានេះរីករាយរហូតខ្លះ ទៀតស្រក់ទឹកភ្នែកជាមួយនឹងការរំភើបដឹងគុណដល់សម្ដេចហ៊ុនសែនដែលអ នុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រ ទេសកម្ពុជានិងសម្រួលដំណើរបន្តតាមជើងយន្តហោះបានទៅកាន់ប្រទេសរៀងៗខ្លួន។ ការអនុញ្ញាតឲ្យនាវាWesterdamដែលមានអ្នកទេសចរ1455នាក់និងសហនាវិ ក802នាក់ទៀតចូលចតនេះសម្ដេចតេ ជោទទួលការស្ញប់ស្ញែងនិងវាយតម្លៃខ្ព ស់បំផុតពីនាក់ដំណើរនៅលើនាវាប្រធា នាធិបតីអាមេរិកលោកដូណាល់ត្រាំព្រម ទាំងបណ្ដាប្រទេសដែលមានជនជាតិខ្លួ ននៅលើនាវានិងមេដឹកនាំអង្គការអន្តរ ជាតិជាច្រើនផ្សេងទៀត។ការសម្រេចចិត្តរបស់សម្ដេចតេជោក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះនាំឲ្យមនុស្សជាតិលើពិភពលោកបានកោតសរសើរកម្ពុជាថាជាជាតិសាសន៍មួយពោរពេញដោយបេះ ដូងមនុស្សធម៌"កម្ពុជាជាប្រទេសតូចតែបេះដូងធំ"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ