• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៨ ព្រឹក

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធ សាស្ត្រសុខភាពផ្លូវចិត្តឆ្នាំ2023-2032

ភ្នំពេញ÷នៅថ្ងៃពុធត្រូវនឹងថ្ងៃទី27ខែធ្នូឆ្នាំ 2023លោកស្ត្រាចារ្យឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញជាអធិ បតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសា ស្ត្រសុខភាពផ្លូវចិត្តឆ្នាំ2023-2032។ ថ្លែងក្នុងពិធីនោះផងដែរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានបញ្ជាក់ថាសុខភាពផ្លូវ ចិត្តគឺជាសមាសធាតុមួយដ៏សំខាន់ស ម្រាប់សុខភាពរបស់យើងទាំងអស់គ្នាជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នាហើ យក៏ជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាឲ្យធនធានមនុស្សដែលមានគុណភាពផងដែរ។ក្នុងការអភិវឌ្ឍប្រទេសជាតិមួយត្រូវ ការប្រជាជនដែលមានសុខភាពល្អរួមប ញ្ចូលសុខភាពផ្លូវចិត្តល្អផងដែរដែលជាការលើកម្ពស់សុខភាពផ្លូវចិត្តពិតជាបានរួមចំណែកក្នុងការកសាងកំណើនសេដ្ឋ កិច្ចរបស់បុគ្គល,គ្រួសារនិងសង្គមជាតិ។ ទន្ទឹមនឹងនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានលើកឡើងនូវប្រវត្ថិនៃសោកនាដ កម្មដោយសារសង្គ្រាមដែលបានធ្វើឲ្យប្រជាជនទូទៅទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តនិងឲ្យមានការប៉ះពាល់ដល់មនុ ស្សតជំនាន់ដោយត្រូវយកចិត្តទុកដាក់ផ្នែកសុខភាពថ្លៃចិត្តថែមទៀត។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានរម្លឹកផងដែរថាការដែលមានគោលនយោបាយនិ ងផែនការយុទ្ធសាស្ត្រនៅមិនគ្រប់គ្រាន់ទេបើសិនជាយើងមិនបានប្រែក្លាយវាឲ្យទៅជាសកម្មភាពជាក់ស្ដែងមានន័យថាសកម្មភាពសំដៅឆ្លុះបញ្ចាំងជាមួយចក្ខុ វិស័យច្បាស់និងវាស់វែងបាននិងចូលរួមដោយដៃគូពាក់ព័ន្ធទាំងអស់ក្នុងការគាំ ទ្រធនធានមធ្យោបាយបន្ថែមទៀត។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីស្នើឲ្យថ្នាក់ដឹ កនាំនិងប្រតិបត្តិករថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិត្រូវប្រើប្រាស់ផែនទីចង្អុលផ្លូវនេះដើម្បីកៀងគរថវិកាឲ្យមានភាពសម ធម៌ដើម្បីអនុវត្តន៍ផែនការរំកិល3ឆ្នាំផែន ការប្រតិបត្តិប្រចាំឆ្នាំនិងអនុវត្តន៍ផែនការឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិ បាលនីតិកាលទី7នៃរដ្ឋសភា។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីផ្តល់អនុសា សន៍មួយចំនួនដូចជា÷ -លើកទឹកចិត្តឱ្យមានកិច្ចសហការជាមួ យស្ថាប័នអង្គភាពពាក់ព័ន្ធដើម្បីលើកក ម្ពស់សុខភាពផ្លូវចិត្តនិងបង្ការជំងឺផ្លូវចិត្ត ។ -គ្រឹះស្ថានបណ្ដុះបណ្ដាលសុខាភិបាលត្រូវបង្កើតកម្មវិធីបណ្ដុះបណ្ដាលឯកទេ សជំងឺផ្លូវចិត្តជំនាញវេជ្ជសាស្ត្រសុខភាពផ្លូវចិត្តនិងវិទ្យាសាស្រ្តនៃឥរិយាបថថ្មីៗថែមទៀតដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនព្រមទាំងដាក់ប ញ្ចូលផ្នែកសុខភាពផ្លូវចិត្តសាធារណៈទៅក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងសុខភាពសាធារណៈដើម្បីបង្កើនចំណេះ ដឹងស្ដីពីសុខភាពសាធារណៈឲ្យបានគ្រ ប់ជ្រុងជ្រោយ។ -សេវាសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិត្រូវពង្រីកសេវាថែទាំនិងព្យា បាលជំងឺផ្លូវចិត្តទាំងសេវាពិគ្រោះជំងឺ ផ្លូវចិត្តនិងសេវាព្យាបាលជំងឺផ្លូវចិត្តស ម្រាកពេទ្យឲ្យកាន់តែទូលំទូលាយនិងមានជម្រើសច្រើនយ៉ាងសម្រាប់ប្រជាជ នដើម្បីឈានទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។ -គ្រប់អង្គភាពសុខាភិបាលគួររៀបចំឲ្យមានសេវាផ្ដល់ប្រឹក្សាផ្លូវចិត្តសម្រាប់បុគ្គ លិកដើម្បីលើកកម្ពស់គុណភាពនៃការ ងារ។ -ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងសេវាឯកជនឬអង្គការមិនមែនរដ្ឋាភិបាលដែលផ្ដល់ការថែទាំព្យាបាលជំងឺផ្លូវចិត្តដោយមិនប្រើឱសថ។ ជាចុងបញ្ចប់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសូមថ្លែងអំណរគុណដល់អង្គការសុខ ភាពពិភពលោកដែលបានខិតខំកៀរគរធនធានថវិកានិងបច្ចេកទេសដើម្បីគាំទ្រដល់ការកសាងផែនការយុទ្ធសាស្ត្រសុខ ភាពផ្លូវចិត្ត2023-2032ឱ្យបានចេញជាផ្លែផ្កា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ