• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៥ ព្រឹក

ក្រសួងធនធានទឹកជូនដំណឹងអំពីស្ថាន ភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី 27ដល់ថ្ងៃទី29ខែធ្នូឆ្នាំ 2023

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិ យមនៅព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2023នេះបានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពសធាតុអាកាសនៅព្រះរាជាណាច ក្រកម្ពុជាសម្រាប់ថ្ងៃទី27ខែធ្នូឆ្នាំ2023÷ ក្រសួងធនធានទឹកបានបញ្ជាក់ថាប្រទេ សកម្ពុជាទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិនជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ចាប់ពីថ្ងៃទី 27ដល់ថ្ងៃទី29ខែធ្នូឆ្នាំ 2023÷ 1-តំបន់វាលទំនាប÷ -សីតុណ្ហភាពអប្បបរមាពី22-24°C និងសីតុណ្ហភាពអតិបរមាពី32-34°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី2-4ម៉ែត្រ/វិនាទី។ 2-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាពី19-23°Cនិងសីតុណ្ហភាពអតិបរមាពី31-33°Cហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី3-5ម៉ែត្រ/វិនាទី។ 3-តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាពី23-25°C និងសីតុណ្ហភាពអតិបរមាពី31-33°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី3-5ម៉ែត្រ/វិនានី។ -រលកសមុទ្រមាន÷កម្ពស់ពី075-1,25 ម៉ែត្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ