• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៣ ព្រឹក

សល់4ថ្ងៃទៀតទំនាក់ទំនងកម្ពុជា-ជប៉ុននឹងឈានដល់ឆ្នាំទី71

ភ្នំពេញ÷សម្ដេចធិបតីហ៊ុនម៉ាណែតនា យករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា"ខួបទី 70ឆ្នាំនៃចំណងមិត្តភាពកម្ពុជា-ជប៉ុននៅសល់តែ4ថ្ងៃទៀតប៉ុណ្ណោះ។នេះមិន​មែនបានន័យថា"ដាច់ឆ្នាំដាច់ទំនាក់ទំ នងនោះទេ"ប៉ុន្តែបើយើងមើលមួយជ្រុងទៀតចំណងមិត្តភាពកម្ពុជា-ជប៉ុននឹងឈានចូលដល់ឆ្នាំទី71ដែលមានន័យថាចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តទៅមុខជារៀងរហូត។ សម្ដេចធិបតីហ៊ុនម៉ាណែតថ្លែងដូចនេះនៅព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2023ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ សម្ដេចធិបតីបានថ្លែងបន្តថាការដាច់ឆ្នាំចាស់នេះបង្ហាញពីការបិទបញ្ជីសម្រាប់ខួប70ឆ្នាំប៉ុន្តែវាក៏បង្ហាញពីការបើកបញ្ជីច្រើនណាស់នៅក្នុងឆ្នាំថ្មីដែលជាមុខព្រួ ញសម្រាប់កិច្ចការងារបន្តក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការបន្តទៅមុខជាពិសេ សក្នុងគោលដៅពង្រឹងនិងតភ្ជាប់សេដ្ឋ កិច្ចជាតិកម្ពុជា-ជប៉ុន។ សម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាស ន៍ថាក្នុងចំណោមសមិទ្ធផលជាង70គ ម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លង មកនេះជាសមិទ្ធផលនៃកិច្ចសហប្រតិ បត្តិការកម្ពុជា-ជប៉ុនខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកក៏ជាសមិទ្ធផលថ្មីមួយទៀតនៃខួបទំនាក់ទំនងការទូតរយៈពេល70ឆ្នាំកម្ពុជា-ជប៉ុនមុនបំណាច់ឆ្នាំសកលនេះ។ សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងអំ ណរគុណដល់មិត្តជប៉ុនដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើ ងឯកនេះដើម្បីជាប្រយោជន៍ដល់ប្រជា ពលរដ្ឋនៅរាជធានីភ្នំពេញនិងជួយដល់បរិស្ថានល្អផាសុខភាពរបស់ប្រជាពល រដ្ឋខណៈសមិទ្ធផលនេះក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ។ សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងថាផលលាភដែលកម្ពុជាទទួលបាននាពេ លនេះគឺកើតចេញពីសន្តិភាពដែលកម្ពុ ជាមានរយៈពេល25ឆ្នាំមកនេះដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ