• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៧ ព្រឹក

ស្ថានីយចម្រោះទឹកកខ្វក់មានកម្លាំងផ​លិត5000ម៉ែត្រគូបក្នុង1ថ្ងៃជាជំនួយ ឥតសំណងរបស់ជប៉ុនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញទទួលបានសមិទ្ធផលថ្មីមួយទៀតពីរាជរដ្ឋាភិ បាលជប៉ុនគឺស្ថានីយចម្រោះទឹកកខ្វក់ដែលមានកម្លាំងផលិត 5000 ម៉ែត្រគូ បក្នុង1ថ្ងៃជាជំនួយឥតសំណងនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី27ខែធ្នូឆ្នាំ 2023 នេះហើយក្រោមអធិបតីភាព សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកឃួងស្រេងអភិបាលរាជធានីភ្នំពេ ញនិងលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនាដើ ម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខច ម្រុងចម្រើននៅមុនវិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹ កកង្វក់ជើងឯកស្ថិតនៅភូមិទួលរកា1ស ង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។ពិ ធីក្រុងពាលីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី26ខែធ្នូឆ្នាំ2023។ ជាប្រពៃណីទំនៀមទម្លាប់ខ្មែរមុននឹងស ម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលដែ លបានសាងសង់រួចឬមុននឹងចាប់ផ្ដើមសាងសង់សំណង់ផ្សេងៗដើម្បីឲ្យការ សាងសង់នោះប្រព្រឹត្តទៅដោយរលូននិងមានសេចក្តីសុខសេចក្តីចម្រើនដល់អ្នកប្រើប្រាស់សមិទ្ធផលទាំងនោះគេតែងតែប្រារព្ធនូវពិធីនេះ។ គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកក្នុងរាជធានីភ្នំពេញក្រោមហិរ ញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុននៅភូមិទួលរកា1 សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន 5000ម៉ែត្រគូបក្នុង1ថ្ងៃ។ សូមបញ្ជាក់ថា÷ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះបានធ្វើពិធីក្រុងពាលីបើកការដ្ឋានកាលពីថ្ងៃទី 21 ខែកុម្ភៈឆ្នាំ 2022 ក្រោមអធិបតីភាពលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធា នីភ្នំពេញនិងលោកស្រីហើយនៅព្រឹកថ្ងៃ ទី22កុម្ភៈសម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែនបានអញ្ជើញជាអធិបតីសាងសង់ផងដែរ។ លោកស៉ាំពិសិដ្ឋប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បា នបញ្ជាក់ឲ្យដឹងហើយថា÷ស្ថានីយប្រព្រឹ ត្តកម្មទឹកកខ្វក់ជើងឯកត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកដែលមានសមត្ថភាពបូមបានសរុបចំនួន468ម៉ែ ត្រគូបក្នុងមួយម៉ោងមានទីតាំងស្ថិតនៅខាងក្រោមជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយបូមទឹកបឹងត្របែក។ ស្ថានីយនេះក៏មានការសាងសង់ផ្លូវស ម្រាប់ថែទាំប្រឡាយមានទទឹងផ្លូវ10 ម៉ែ ត្រនិងមានបណ្ដោយផ្លូវ1690ម៉ែត្រស ម្រាប់ជីកដាក់កំពង់លូដែកបង្ហូរទឹកកខ្វក់ជើងឯកក្រាលកៅស៊ូACទំហំ7ម៉ែត្រត ភ្ជាប់ពីផ្លូវលេខ271រហូតដល់មហាវិថីអ្ន កឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតីហ៊ុននាងជីកដាក់បំពង់លូប្រវែងប្រមា ណ1,840ម៉ែត្រដើម្បីបង្ហូរទឹកកខ្វក់ពីសំណង់បូមបញ្ជូនទឹកកខ្វក់ឆ្ពោះទៅស្ថា នីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។ ស្ថានីយប្រព្រឹត្តិកម្មទឹកកកខ្វក់ (Sewage Treatment Plant)មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន 5000 ម៉ែត្រគូបក្នុង1ថ្ងៃនៅផ្ទៃដីទំហំ3 ហិចតាក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ19 ហិកតាស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ា មហាភក្តីសប្បរសភោគាធិបតីហ៊ុននាងដែលរដ្ឋាភិបាលឆ្វៀលសម្រាប់សាងស ង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ ជាមួយគ្នានេះគម្រោងក៏ត្រូវមានការសា ងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់(Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកបន្ថែមទៀតផងដែរ។ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុនចុះហត្ថ លេខាលើលិខិតប្ដូរសារកាលពីថ្ងៃទី3 ខែ តុលាឆ្នាំ 2019និងបន្ទាប់មកពីភ្នាក់ងារ JICAបានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញ ប្បទានឥតសំណងជាមួយក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី1 ខែវិច្ឆិ កាឆ្នាំ 2019៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ