• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៧ ព្រឹក

ឪពុកចុងរំលោភកូនស្រីជាអនីតិថិជនបាន3ដងបែកការណ៍ដឹងដល់ម្តាយប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ក្រចេះ÷ករណីឪពុកចុងបានចាប់រំលោភកូនស្រីដើមជាអនីតិជនក្រោយបែកការ ណ៍ហើយក៏បានគេចខ្លួនទៅសម្ងំក្នុងព្រៃក្រោយភូមិតែត្រូវសមត្ថកិច្ចស្រាវជ្រាវរកចាប់ខ្លួនបានតែម្ដង។ តាមប្រភពបានឲ្យដឹងថាជនសង្ស័យបា នធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងនៅក្នុងផ្ទះតាំងពីវេលាម៉ោង21និង00 នាទីថ្ងៃទី5ខែធ្នូឆ្នាំ2023នៅលើគ្រែក្រោ មផ្ទះស្ថិតក្នុងភូមិកំបោរឃុំគោលាប់ស្រុកចិត្របុរីខេត្តក្រចេះ។ ប្រភពបន្តថានៅល្ងាចថ្ងៃទី24ខែធ្នូឆ្នាំ2 023ជនរងគ្រោះបានប្រាប់រឿងនេះឲ្យម្ដាយបានដឹងហើយម្ដាយរបស់នាងក៏ប្រាប់ទៅឈ្មោះឈូកសៀនត្រូវជាជីដូនរបស់ជនរងគ្រោះ។ ក្រោយបែកការណ៍គេដឹងរឿងខ្លួនអស់ជនសង្ស័យឈ្មោះហ៊ាងហេងក៏បានរត់ គេចចេញពីផ្ទះបាត់ទៅដែរ។ លុះមកដល់ថ្ងៃទី25ខែធ្នូឆ្នាំ2023ឈ្មោះឈូកសៀនត្រូវជាជីដូនរបស់ជនរង គ្រោះបានមកដាក់ពាក្យប្ដឹងនិងរាយការ ណ៍ជូនសមត្ថកិច្ចនគរបាលខេត្តក្រចេះ។ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រចេះនិងបញ្ជាពីឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានចាត់កម្លាំងជំនាញនៃអធិការដ្ឋានស្រុកចិត្របុរីដឹកនាំដោយលោកប៊ុតនឿនសហការជាមួយកម្លាំងរដ្ឋបាលឃុំគោលាប់បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ទើបនាំខ្លួនជនសង្ស័យបានតែម្តង។ ជនសង្ស័យឈ្មោះហ៊ាងហេងដែលសម្ងំលាក់ខ្លួននៅក្នុងព្រៃក្រោយភូមិពេលយ កមកសាកសួរបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពទៅលើជនរង គ្រោះប្រាកដមែន។ តាមការបញ្ជាក់ឲ្យដឹងថាក្មេងស្រីរង គ្រោះជាសិស្សអាយុទើបតែ12ឆ្នាំប៉ុ ណ្ណោះឪពុកម្ដាយបានលែងលះគ្នាហើ យម្ដាយក៏បានយកប្ដីក្រោយម្នាក់ទៀត រួចក៏បានរស់នៅក្នុងផ្ទះជាមួយគ្នា។ រឿងហេតុដែលជនបង្កមានឱកាសឈា នដល់ការចាប់រំលោភនោះគឺក្មេងស្រីនោះកំពុងហូបបាយនៅលើគ្រែខាង ក្រោមផ្ទះតែម្នាក់ឯងខណៈនោះឈ្មោះហ៊ាងហេងជាឪពុកចុងបានធ្វើសកម្ម ភាពចាប់រំលោភបានសម្រេចម្តងទៀតសរុបទៅចំនួន3លើកជាបន្តបន្ទាប់រួច មកហើយ។ បន្ទាប់មកជនបង្កបានគំរាមសម្លាប់ជន រងគ្រោះទៀតផងបើរឿងនេះដឹងដល់ម្ដាយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបា លស្រុកចិត្របុរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តនីតិវិធីតាមច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ