• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៩ ព្រឹក

ឆ្នាំ2023នេះកម្លាំងនគរបាលខេត្តក្រ ចេះបង្ក្រាបគ្រឿងញៀនបាន108ករណីកើនឡើង39ករណីស្មើនឹង57%ធៀបនឹងឆ្នាំមុន

ក្រចេះ÷កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ូសុបុណ្ណាបានធ្វើការបង្ក្រាបករណីគ្រឿងញៀ នក្នុងឆ្នាំ2023នេះបានចំនួន108ករណីបើប្រៀបធៀបនឹងឆ្នាំ 2022មាន69ករ ណីមានការកើនឡើង39ករណីស្មើនឹង 57%។ ក្នុងការបង្ក្រាបនេះកម្លាំងនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន187 នាក់ក្នុងនោះស្រី21នាក់ជនជាតិខ្មែរចំ នួន164នាក់ស្រី18នាក់ជនជាតិខ្មែរ-ឥ ស្លាមចំនួន21នាក់ស្រី3នាក់និងជនជាតិវៀតណាមចំនួន2នាក់។នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។ លោកស៊ាងសុភ័ក្ត្រស្នងការរងទទួលផែ នគ្រឿងញៀនបានឲ្យដឹងថាក្នុងករណីបង្ក្រាបខាងលើគឺដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(Ice) ចំនួន527កញ្ចប់ស្មើនឹង1,356,03ក្រា ម,ប្រាក់រៀលចំនួន2,128,000៛(ពីរលានដប់ពីរម៉ឺនប្របពីពាន់រៀលគត់)ខ្សែលោហ:ធាតុពណ៌លឿងទុំចំនួន1ខ្សែ,បន្តោងលោហ:ធាតុពណ៌លឿងទុំរូបយុថ្កាចំនួន1,ចិញ្ចៀនធ្វើពីលោហ:ធាតុលឿងចំនួន1វង់,ខ្សែកធ្វើអំពីលោហ:ពណ៌លឿងមានប្រវែង57សង្ទីម៉ែត្រចំនួន1ខ្សែ,បន្តោងខ្នាយស្រោបលោហ:ធាតុពណ៌លឿងចំនួន1,ម៉ូតូចំនួន42គ្រឿង,ទូរស័ព្ទចំនួន124គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន20គ្រឿង,ទុយោសម្រាប់ចែករំលែកគ្រឿងញៀនចំនួន 36ដើម,ស្លាបព្រាជ័រសម្រាប់ចូកគ្រឿងញៀនចំនួន1,បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន30,រូបថត51 សន្លឹក,កាំភ្លើងអាកា47ចំនួន2ដើម,បង់ចំនួន4,គ្រាប់កាំភ្លើងចំនួន85គ្រាប់(គ្រា ប់RPDចំនួន1គ្រាប់,គ្រាប់R15ចំនួន2គ្រាប់និងគ្រាប់AKចំនួន82គ្រាប់)សោខ្សៀចំនួន3,កូនសោលេខ13ចំនួន1,ដង្កាប់ចំនួន1,កន្ត្រៃកាត់ខ្សែភ្លើងចំនួន1,កាំភ្លើងកែច្នៃចំនួន18ដើម,គ្រាប់វ៉ាំងដឺឡុងចំនួន 1,ដាវចំនួន5ដើម,ពូថៅចំនួន1,កាំបិត ស្នៀតចំនួន3ដើម,ដែកឆាបចំនួន1,កង់ចំនួន1 គ្រឿង,កន្ត្រៃចំនួន5,កាំភ្លើងចំ នួន1ដើម,ផាវគ្រាប់បែកចំនួន5គ្រាប់, គ្រាប់សម្រាប់បាញ់(គ្រាប់ឃ្លីចំនួន28 គ្រាប់)ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-19ចំនួ ន1,នាឡិកាដៃចំនួន2គ្រឿង,កាបូបលុយចំនួន3,កូនកាបូបឆ្នូត(ពណ៌លឿងលា យពណ៌ក្រហមនិងពណ៌ត្រួយចេកចំនួ ន1) ,ជំពាមកៅស៊ូចំនួន1,កាបូបដាក់ គ្រឿងញៀនចំនួន1,ដែកកេះចំនួន27 ,ជញ្ជីងប៉ុង30គីឡូចំនួន1,បំពង់ជ័រពណ៌ ខ្មៅចំនួន1,ថង់សម្រាប់ចែករម្លែកគ្រឿង ញៀនមួយចំនួននិងឧបករណ៍ជក់គ្រឿង ញៀនមួយចំនួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ