• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៥ ព្រឹក

ការធ្វើជំរឿងសេដ្ឋកិច្ចគឺជាគោលដៅមួយវាស់ស្ទង់ពីកម្រិតស្ថានភាពសេដ្ឋកិច្ចជា តិគឺមានសំណួរច្រើនដើម្បីសម្រាប់ប្រមូ លព័ត៌មាន

ភ្នំពេញ÷សម្ដេចអធិបតីហ៊ុនម៉ាណែតនា យករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា÷ការវិវ ឌ្ឍក្នុងរយៈពេល10ឆ្នាំនេះសេដ្ឋកិច្ចសង្គ មដើរដល់កម្រិតណាហើយអង្គភាពសេ ដ្ឋកិច្ចមានរចនាសម្ព័ន្ធដូចម្តេចក្រៅប្រព័ ន្ធប្រភេទណាអាជីវកម្មអ្វីខ្លះ?ហើយជួយវាយតម្លៃពីផលប៉ះពាល់ពីcovid-19 ក្រោយពីនេះតើមានផលប៉ះពាល់អ្វីខ្លះទៀតពីព្រោះទិន្នន័យពេលចុះមូលដ្ឋានគឺមានសំណួរច្រើនដើម្បីសម្រាប់ប្រមូលព័ត៌មាន។ សម្តេចធិបតីហ៊ុនម៉ាណែតថ្លែងដូចនេះនៅព្រឹកថ្ងៃទី26ខែធ្នូឆ្នាំ2023ក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការ ណ៍ថ្នាក់ជាតិស្ដីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ2022។ សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងបន្តថា÷ការប្រមូលបានព័ត៌មានទាំងនោះគឺបង្ហាញឲ្យដឹងថាយើងកំពុងដើរដល់ណា នៅកាលពី10ឆ្នាំមុនមានផែនការអភិវឌ្ឍ ន៍សេដ្ឋកិច្ចសង្គមជាតិបែបណាខ្លះហើយក្នុងរយៈពេល10ឆ្នាំមានគោលដៅអភិវ ឌ្ឍន៍ដោយចីរភាពនិងនៅមានគោលដៅផ្សេងៗទៀតដែលត្រូវវាស់ស្ទង់ថាដល់ចំ ណុចណាកម្រិតណានិងឈរនៅកន្លែងណាហើយដើរទៅណាទៀត។ ទន្ទឹមនោះសម្ដេចអធិបតីថ្លែងបញ្ជាក់ថាជាពិសេសការផ្ដុំចូលគ្នារវាងគោលនយោ បាយអាណត្តិទី7នេះក្នុងការជួយពង្រឹងគ្រប់វិស័យក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពាសង្គម ចំគោលដៅនិងការជួយអន្តរាគមន៍ទៅ លើសេដ្ឋកិច្ចក្រៅប្រព័ន្ធឬមួយក៏ជាកសិ កម្មនេះគឺជាសារសំខាន់នៃការរៀបចំទិន្ន ន័យជំរឿនឆ្នាំ2022 ដែលអាចប្រើប្រា ស់10ឆ្នាំធ្វើ1ម្តងដើម្បីជាមូលដ្ឋានក្នុងការ អនុវត្តការងារបន្តទៅមុខទៀត។ សម្ដេចធិបតីមានប្រសាសន៍ថាទិន្នន័យនិងស្ថិតិដែលទាញចេញពីទិន្នន័យមាន គុណភាពនិងដែលអាចជឿទុកចិត្តបានគឺជាធាតុចូលនិងភស្តុតាងដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ស ម្រាប់ការរៀបចំគោលនយោបាយ,យុទ្ធ សាស្ត្រនិងផែនការអភិវឌ្ឍសង្គម-សេដ្ឋ កិច្ចនានាឲ្យចំគោលដៅសម្រាប់រយ:ពេ លខ្លី,មធ្យមនិងវែង។ សម្ដេចធិបតីបានមានប្រសាសន៍ថាល ទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ2022នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រកា សដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីសេដ្ឋកិច្ចនៅព្រះរាជា ណាចក្រកម្ពុជាដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់និងច្បាស់លាស់សម្រាប់ការរៀបចំគោលនយោបាយនា នារបស់ជាតិឲ្យមានលក្ខណៈមុតស្រួចនិងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឲ្យគោ លនយោបាយនិងយុទ្ធសាស្ត្រនានារប ស់ជាតិត្រូវបានអនុវត្តន៍ដោយជោគជ័យនិងចំគោលដៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ