• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៤ ព្រឹក

ក្រសួងធនធានទឹកជូនដំណឹងអំពីស្ថាន ភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយ មនៅព្រឹកថ្ងៃទី25ខែធ្នូឆ្នាំ2023នេះសូម គោរពជម្រាបជូនអំពីស្ថានភាពធាតុអា កាសនៅព្រះរាជាណាចក្រកម្ពុជាសម្រា ប់ថ្ងៃទី25ខែធ្នូឆ្នាំ2023÷ ក្រសួងធនធានទឹកបានបញ្ជាក់ថានៅថ្ងៃទី25និងទី26ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជាជាមួយនឹងខ្យល់មូសុ ងឦសានបក់ពីបង្គួរទៅខ្លាំងហើយចាប់ ពីថ្ងៃទី27ខែធ្នូឥទ្ធិពលប្រព័ន្ធសម្ពាធខ្ព ស់ពីប្រទេសចិននិងខ្យល់មូសុងឦសាននឹងចុះខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 26 ខែធ្នូឆ្នាំ2023ធាតុអា កាសនៅតាមបណ្ដាខេត្តជាប់ក្បែរនឹងភូ មិសាស្ត្រជួរភ្នំដងរែកនិងខ្ពង់រាបឦសានបន្តត្រជាក់នៅពេលព្រឹក។ចាប់ពីថ្ងៃទី27 ខែធ្នូធាតុអាកាសត្រជាក់ថមថយជាជា មួយនឹងសីតុណ្ហភាពកើនឡើង។ 1-តំបន់វាលទំនាប÷ -សីតុណ្ហភាពអប្បបរមាមានពី17-22°C និងសីតុណ្ហភាពអតិបរមាពី27-29°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី4-6ម៉ែត្រ/វិនាទី។ -នៅថ្ងៃទី25-26ខែធ្នូខេត្តប៉ៃលិន,បន្ទា យមានជ័យ,បាត់ដំបងនិងខេត្តសៀម រាបសីតុណ្ហភាពអប្បបរិមាពី17-19°C។ 2-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរិមាពី16-21°Cនិងសីតុណ្ហភាពអតិបរមាពី26-28°Cហើ យខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី5-7ម៉ែត្រ/វិនាទី។ -ថ្ងៃទី25-26ខែធ្នូខេត្តឧត្តរមានជ័យ,ម ណ្ឌលគីរី,ព្រះវិហារនិងខេត្តរតនគិរីសីតុ ណ្ហភាពអប្បបរិមាពី16-18°C។ 3-តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាពី21-23°Cនិងសីតុណ្ហភាពអតិបរមាពី28-30°C ហើ យខ្យល់បក់មកពីទិសឦសានក្នុងល្បឿ នពី5-7ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់ពី1,50-200 ម៉ែត្រ។ អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណ ជនជ្រាបជាព័ត៌មាននិងប្រុងប្រយ័ត្នថែរ ក្សាសុខភាពស្លៀកសម្លៀកបំពាក់ឲ្យបា នគត់មត់ដើម្បីបង្ការពីជំងឺនិងដង្កាត់នា នាដែលអាចកើតមានឡើងជាយថា ហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ