• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៤ ព្រឹក

កម្ពុជា-ចិនសម្ពោធបណ្ដាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ÷បណ្ដាល័យប្រយុទ្ធប្រឆាំងគ្រឿ ងញៀនដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋា ភិបាលសាធារណរដ្ឋប្រជាមានិតចិនត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនក្រសួងអប់រំយុវជននិងកីឡានិងភាគីមិត្តចិនសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោយរៀបចំក្នុងដំណាក់កាលដ៏លំបាកដោយ covid 19នាថ្ងៃទី25ខែ ធ្នូឆ្នាំ 2023នេះ។ លោកស្រីបណ្ឌិតសឿសុជាតាអនុរដ្ឋលេ ខាធិការក្រសួងអប់រំយុវជននិងកីឡាបា នរាយការណ៍ពីសកម្មភាពនិងកិច្ចសហ ការយ៉ាងល្អជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំបណ្តាល័យប្រយុទ្ធប្រឆាំងគ្រឿង ញៀននេះដើម្បីសម្រួលដល់ការសិក្សារបស់សាធារណៈជនស្វែងយល់ពីបញ្ហាគ្រឿងញៀន។ ក្នុងនាមលោកសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីប្រធានក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកោតសរសើរដល់កិច្ចខំរៀបចំបាននូវបណ្ដាល័យនិងអរគុណដល់ភាគីមិត្តចិនដែលផ្ដល់អំ ណោយរៀបចំបាននូវបណ្ដាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយនេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតបានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូលក្នុងនោះការរៀបចំផ្សព្វផ្សាយអប់រំជាអាទិភា ពដើម្បីបញ្ជូនសារចំណេះដឹងដល់សាធា រណជនពិសេសយុវជនកុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន"យុវជនល្អមានសមត្ថភាពប្រទេសអភិវឌ្ឍន៍លឿន "។ លោកចាងឈាងអនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិ នប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា"យុវជនខ្លាំងប្រទេសខ្លាំង"យើងត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឲ្យពួកគាត់ចៀសចាកផុតពីបញ្ហាគ្រឿងញៀនជឿជាក់ថាអាចធ្វើការស្រាវជ្រាវដើម្បីយល់ដឹងហើយចៀសចាកផុតពីបញ្ហាគ្រឿងញៀន។ចិនបន្តអនុវត្តន៍គោលការណ៍ជួយគ្នាទៅវិញ ទៅមកនិងជួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនាមជាមិត្តភាពគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុ ជានឹងរដ្ឋាភិបាលចិននៃទម្រង់មិត្តភាពត្បូងពេជ្រ។ ក្នុងនាមលោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្នុងឱ កាសនោះដែរលោកជួនជីវិនរដ្ឋលេខាធិ ការក្រសួងអប់រំយុវជននិងកីឡាបានថ្លែ ងកោតសរសើរនិងថ្លែងអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធពិសេសរដ្ឋាភិបាលសា ធារណរដ្ឋប្រជាមានិតចិនក្នុងការអនុវត្តនៃគោលការមិត្តភាពគ្រប់ជ្រុងជ្រោយរវា ងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនក្នុ ងទម្រង់មិត្តភាពត្បូងពេជ្រពិតជាធ្វើឲ្យកម្ពុជា-ចិនមានពន្លឺរស្មីឆោមពណ៌ដូចគ្រាប់ពេជ្រនិងមានតម្លៃថ្លៃថ្លាហើយប ណ្ដាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះពិតជាថ្នាលពង្រឹងចំណេះដឹងចូល រួមបង្ការទប់ស្កាត់កាត់បន្ថយបានបញ្ហាបង្កឡើងដោយគ្រឿងញៀនការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិស្របតាមគោលដៅអភិវឌ្ឍន៍ជាតិកម្ពុជា៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ