• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៩ ព្រឹក

នៅថ្ងៃទី28ខែធ្នូ2023នាវា WESTERDAMនឹងនាំយកភ្ញៀវទេស ចរជិត4000នាក់មកកម្ពុជា

ព្រះសីហនុ÷បើគ្មានការកែប្រែទេនាវា Westerdamនឹងនាំយកភ្ញៀវទេសចរជិត4000នាក់មកកម្ពុជានៅថ្ងៃទី28ខែ ធ្នូឆ្នាំ2023ហើយមានអ្នកទេសចរចម្រុះជាតិសាសន៍រហូតដល់ទៅជិត4000 នាក់មកតាមនាវានេះដើម្បីទស្សនាប្រទេ សកម្ពុជា។ សូមជម្រាបថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកWesterdamត្រូវបានសម្ដេចតេជោហ៊ុនសែនដែលកាល នោះសម្ដេចជានាយករដ្ឋមន្ត្រីនៃកម្ពុជាអនុញ្ញាតដោយមិនអស់អែកឲ្យចូលចតនៅកំពង់ផែព្រះសីហនុកាលពីថ្ងៃទី 13 ខែកុម្ភៈកន្លងទៅបន្ទាប់ពីប្រទេសចំនួន 4 និងកោះចំនួន2មិនអនុញ្ញាតឲ្យចូលចតហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល12ថ្ងៃព្រោះតែការសង្ស័យមនុស្សលើនាវានេះមានផ្ទុកមេរោគកូវីដ-19។ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdamចូលចតនៅកម្ពុជាសម្ដេចតេជោហ៊ុនសែនថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះពីនាវាដោយផ្ទាល់នៅថ្ងៃទី14ខែកុម្ភៈឆ្នាំ 2023ចំថ្ងៃ នៃក្តីស្រឡាញ់របស់មនុស្សជាតិជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង។អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែកជាមួយនឹងការរំភើបដឹងគុណដល់សម្តេចហ៊ុនសែនដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជានិងសម្រួលដំណើរបន្តតាមជើងយន្តហោះបានទៅកាន់ប្រ ទេសរៀងៗខ្លួន។ ការអនុញ្ញាតឲ្យនាវាWesterdamដែលមានអ្នកទេសចរ1455នាក់និងសហនាវិ ក802នាក់ទៀតចូលចតនេះសម្ដេចតេ ជោទទួលការស្ញប់ស្ញែងនិងវាយតម្លៃខ្ព ស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធា នាធិបតីអាមេរិកលោកដូណាល់ត្រាំព្រម ទាំងបណ្ដាប្រទេសដែលមានជនជាតិខ្លួ ននៅលើនាវានិងមេដឹកនាំអង្គការអន្តរ ជាតិជាច្រើនផ្សេងទៀត។ការសម្រេចចិត្តរបស់សម្ដេចតេជោហ៊ុនសែនក្នុងការជួ យសង្គ្រោះមនុស្សលើនាវានេះនាំឲ្យមនុ ស្សជាតិលើពិភពលោកបានកោតសរ សើរកម្ពុជាថាជាជាតិសាសន៍មួយពោរ ពេញដោយបេះដូងមនុស្សធម៌"កម្ពុជាជាប្រទេសតូចតែបើដូងធំ"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ