• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៨ ព្រឹក

លោកឃួងស្រេងបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង14ត្រូវពង្រឹងការងារសណ្តាប់ធ្នាប់មិនឲ្យមានការផ្ញើម៉ូតូ,ឡានតាមផ្លូវនិងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជ ធានីភ្នំពេញបានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង14ត្រូវពង្រឹងការងារសណ្តាប់ធ្នាប់មិនឲ្យមានការផ្ញើម៉ូតូ,ឡានតាមដងផ្លូវនិងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រ ភេទក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់និងការទុកដាក់សំរាមឲ្យចំម៉ោងពេលត្រឹម ត្រូវដើម្បីបរិស្ថានស្អាត។ លោកឃួងស្រេងបានបញ្ជាក់បែបនេះខណៈលោកជាអធិបតីក្នុងកិច្ចប្រជុំគ ណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី25ខែធ្នូឆ្នាំ2023 នៅសាលារាជធានីភ្នំពេញ។ លោកឃួងស្រេង÷អភិបាលរាជធានីភ្នំ ពេញបានបញ្ជាក់ថា÷សមត្ថកិច្ចទាំងអ ស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនា យករដ្ឋមន្ត្រីនៃកម្ពុជាដោយសម្តេចបានមានប្រសាសន៍ហើយថាសម្តេចជាខ្នង បង្អែករបស់កងកម្លាំងយើងក្នុងការអនុ វត្តច្បាប់។ត្រូវធ្វើឲ្យបានត្រឹមត្រូវតាមច្បា ប់ប្រកបដោយឧត្តមភាព។ ហាមចំពោះមន្ត្រីប៉ូលីសចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិធីវិទ្យុទា ក់ទងដើម្បីស្ទាក់ចាប់យានយន្តដែលល្មើ សច្បាប់ទេត្រូវតែប្រើប្រាស់ឯកសណ្ឋាន ឲ្យបានត្រឹមត្រូវចៀសវាងកុំឱ្យមានការរិះ គន់ពីមហាជនចំពោះការងារអនុវត្តន៍ច្បា ប់ចរាចរណ៍នេះ។ លោកឃួងស្រេងបានបញ្ជាក់ថា÷ដោ យឡែកកងកម្លាំងមានសមត្ថកិច្ចគ្រប់ខណ្ឌនីមួយៗមិនមែនអនុវត្តតែការងារលើចរាចរណ៍នោះទេតែត្រូវសហការគ្នាឲ្យបានល្អលើការងាររក្សាសន្តិសុខស ណ្ដាប់ធ្នាប់ពោលគឺធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាពនិងមួយផ្នែកទៀតត្រូវពង្រឹងការទុកដាក់សំរាមធ្វើយ៉ាងណាឲ្យបរិស្ថានមានភាពល្អប្រសើររៀបចំស ណ្តាប់ធ្នាប់ឲ្យបានល្អបន្ថែមទៀតមិនឲ្យមានការផ្ញើម៉ូតូ,ឡានតាមដងផ្លូវនិងការ លក់ដូរតាមដងផ្លូវជាដាច់ខាតជាមួយ នឹងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ផងដែរ។ អាជ្ញាធរជាប់ព្រំប្រទល់ត្រូវសហការជា មួយស្រុកខេត្តជាប់ព្រំដែនដើម្បីរក្សាឲ្យ បាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ។ការងារសន្តិសុខជាការងារដែលយើងត្រូវធ្វើជាប្រចាំពិសេសនៅចុងឆ្នាំនេះមានកា រងារច្រើនណាស់ដែលអនុវត្តន៍ដើម្បីការ ពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពល រដ្ឋដោយសារតែមានកម្មវិធីសប្បាយភា គច្រើនដែលកងកម្លាំងត្រូវការពារ។ត្រូវពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀនដោយខាងសាលាភ្ជា ប់ប្រព័ន្ធតេឡេក្រាមជាមួយអាជ្ញាធរនិងកងកម្លាំងដើម្បីទប់ស្កាត់ជាមួយនឹងការដាក់កម្លាំងនៅទីតាំងណាដែលមានហា នីភ័យ។ . ត្រូវពង្រឹងការអនុវត្តច្បាប់សាងសង់ត្រូវចុះពិនិត្យមើលការដ្ឋានថាតើមានច្បាប់អនុញ្ញាត្តទេសំដៅរក្សាសុវត្ថិភាពសំណ ង់មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ជាមួយនឹងពិនិត្យឡើងវិញចំពោះការផ្ដ ល់សេវាជូនប្រជាពលរដ្ឋសំដៅធ្វើយ៉ាង ណាឲ្យការផ្ដល់សេវាតាមច្រកចេញចូល តែមួយកាន់តែល្អប្រសើរទទួលបាននូវការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត។ ជាមួយគ្នានេះដែរលោកឃួងស្រេងក៏បា នបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង14ត្រូវត្រៀម កម្លាំងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍នៅថ្ងៃខួបទី25ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមគោលនយោបា យឈ្នះឈ្នះថ្ងៃទី29ធ្នូ(1998-2023) នៅវិមានឈ្នះឈ្នះក្នុងសង្កាត់ព្រែកតា សេកខណ្ឌជ្រោយចង្វារក្រោមអធិបតី ភាពហ៊ុនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងដើម្បីត្រៀមកម្លាំងក្នុងពិធីចូ លឆ្នាំសកលបុណ្យ7មករា 2024រម្លឹកខួបទី45ឆ្នាំនៃការរំដោះប្រទេសជាតិចេ ញពីរបបប៉ុលពត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ