• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៦ ព្រឹក

បច្ចុប្បន្នកម្ពុជាមានរោងចក្រដំណើរការ១៨៤៩រោងចក្របានផ្តល់ការងារចំនួនជាង៩៧ម៉ឺនកន្លែង

ភ្នំពេញ៖បច្ចុប្បន្នកម្ពុជាមានរោងចក្រកំពុងដំណើរការសរុបចំនួន១៨៤៩រោងចក្រគិតត្រឹមឆ្នាំ២០២១បង្កើតការងារជាង៩៧ម៉ឺនកន្លែងដល់បងប្អូនប្រជាពលរដ្ឋចូលរួមលើកកម្ពស់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។នេះបើតាមក្រសួងឧស្សហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនាវានុវត្តន៍ដែលបានបង្ហាញរបាយការណ៍និងសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍រយៈពេល៥ឆ្នាំ២០១៧-២០២១ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ខែសីហានៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានឲ្យដឹងថារោងចក្រដំណើរការមានចំនួន១៨៤៩រោងចក្រស្ថិតនៅក្នុង២៥រាជធានី-ខេត្តមានការកើនឡើងចំនួន៣២៧រោងចក្រស្មើនឹង២១,៤៨%បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមកដែលនៅក្នុងឆ្នាំ២០១៧រោងចក្រដំណើរការមានចំនួន១៥២២រោងចក្រ។

ជាមួយគ្នានោះដែររោងចក្រកើតថ្មីក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះមានចំនួន៩៦២រោងចក្រខណៈរោងចក្របិទទ្វារឈប់ដំណើរការក្នុងរយៈពេល៥ឆ្នាំមានចំនួន៦៩២រោងចក្រ។

កម្លាំងពលកម្មសរុបមានចំនួន៩៧០៤៨៧នាក់ក្នុងនោះមានស្រី៧៤៧៧០០នាក់ស្មើនឹង៧៧,០៤%មានការថយចុះចំនួន១១៧១៦នាក់ស្មើនឹង១,១៩%បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមកនៅក្នុងឆ្នាំ២០១៧កម្លាំងពលកម្មសរុបមានចំនួន៩៨២,២០៣នាក់។

ចំណែកទុនវិនិយោគសរុបមានចំនួនជាង១៣,៤៧៤លានដុល្លារអាមេរិកមានការកើនឡើងចំនួនជាង៤០៦៤លានដុល្លារអាមេរិកស្មើនឹង៤៣,១៩%បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមកដែលនៅក្នុងឆ្នាំ២០១៧ទុនវិនិយោគសរុបមានចំនួនជាង៩៤១០លានដុល្លារអាមេរិក។

តម្លៃបរិមាណផលិតផលសរុបនៃរោងចក្រដំណើរការមានចំនួនជាង៥៩៣៣លានដុល្លារអាមេរិកក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង១៥៦០លានដុល្លារអាមេរិកនិងតម្លៃបរិមាណផលិតផលនាំចេញមានចំនួនជាង៤៣៧៣លានដុល្លារអាមេរិក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ