• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤១ ល្ងាច

ប្រទះឃើញហ្វូងផ្សោតពណ៌ផ្កាឈូក [PINK DOPHIN]ប្រមាណ15 ទៅ20 ក្បាលនៅខេត្តកំពត

ខេត្តកំពត÷នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតលោកសសូរិនបានប្រាប់ឲ្យដឹ ងនៅព្រឹកថ្ងៃទី22ខែធ្នូឆ្នាំ2023នេះថា÷ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពតនិងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC)បានប្រទះរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក(Pink Dolphin)ប្រមា ណ15ទៅ20ក្បាលនៅខេត្តកំពតដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ 20 ឆ្នាំហើយ។ ជាមួយគ្នានេះលោកសសូរិនក៏បានធ្វើ ការអំពាវនាវដល់បងប្អូនប្រជានេសាទចូលរួមថែរក្សាការពារធនធានកម្រទាំង នេះទាំងអស់គ្នា។ គួររម្លឹកថាលោកនាយខណ្ឌរដ្ឋបាលជល ផលខេត្តកំពតរូបនេះកន្លងទៅធ្លាប់បានឲ្យដឹងដែរថាផ្សោតទឹកប្រៃត្រីDolphin មានរូបរាងពណ៌ផ្កាឈូកប្រភេទនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូរមក ហើយតែពុំសូវមានអ្នកបានដឹង។ លោកបន្តថាសត្វផ្សោតផ្កាឈូកនេះតែង តែត្រូវបានប្រជានេសាទប្រទះឃើញវាហែលប្រឡែងគ្នាលេងនិងរកចំណីនៅក្នុ ងដែនសហគមន៍ព្រែកត្នោតនិងសហគ មន៍ចង្ហោនក្នុងក្រុងបូកគោខេត្តកំពត។ នាយខណ្ឌរដ្ឋបាលរូបនេះបន្ថែមថាអាជ្ញា ធរខេត្តកំពតកំពុងតែសហការជាមួយអ ង្គការអភិរក្សសមុទ្រកម្ពុជា(MCC)ក្នុងការអភិវឌ្ឍដែនសហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោតហៅថាអន្លង់ធំនិងដែ នសហគមន៍ទេសចរណ៍ចង្ហោនដើម្បីរៀបចំនិងទស្សនាសត្វផ្សោតទឹកប្រៃប្រ ភេទនេះហើយខេត្តកំពតនឹងអាចទាក់ ទាញភ្ញៀវទេសចរបន្ថែមតាមរយៈការចូលទស្សនាសត្វផ្សោតផ្កាឈូកនេះ។ គួរបញ្ជាក់ផងដែរថាផ្សោតផ្កាឈូកនេះត្រូវបានចុះបញ្ជីក្រហមIUCNជាសត្វដ៏កម្រជិតផុតពូជនិងជាសត្វដែលងាយវរងគ្រោះ។សត្វផ្សោតដ៏ចម្លែកនេះវាមានវត្តមាននៅទូទាំងអាស៊ីអាគ្នេយ៍រួមទាំងនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូងប្រទេសចិននិងហុងកុង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ