• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២០ ព្រឹក

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងអប់រំនិងក្រសួងទេសចរណ៍បន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនដើម្បីសុខភាពសិក្សា

ភ្នំពេញ÷នៅសាលពហុបំណងក្រសួង អប់រំយុវជននិងកីឡាមានបើកកិច្ចប្រជុំពិនិត្យលើ÷កីឡាគ្មានថ្នាំជក់គ្រឿងញៀននៅថ្ងៃទី22ខែធ្នូាំ2023នេះនិងការចាត់វិ ធានការបន្តលើការប្រើប្រាស់និងចែកចា យបារីអីឡិចត្រូនិកដែលជាច្រកចូលទៅប្រើប្រាស់គ្រឿងញៀននាំមហន្តរាយសុខ ភាពដល់មូលធនមនុស្ស។ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្នុងនោះលោកស្រីប ណ្ឌិតសឿសុជាតាអនុរដ្ឋលេខាធិការក្រ សួងអប់រំយុវជននិងកីឡាបានមានប្រ សាសន៍ពីគោលបំណងសំខាន់នៃសុខ ភាពសិក្សាគឺបណ្តុះនូវសម្បទាទាំង5ចំ ណេះដឹង,បំណិន,កាយ,ចរិយានិងស្មាតីស្នេហាជាតិសម្បទាដែលក្នុងនោះបញ្ហាប្រឈមដល់ការបណ្តុះបាននូវសម្បទាទាំង5គឺបញ្ហាផ្សែងបារី,បារីអេឡិចត្រូនិកក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាចម្ប ងនាំឲ្យប៉ះពាល់ដល់មូលធនមនុស្សស ម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲរីកចម្រើន ។ លោកវេជ្ជបណ្ឌិតមុំគង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបង្ហាញថា 82% គឺអ្នកប្រើប្រាស់បារីបារីអេឡិចត្រូនិក,លេប,គឺពួកគាត់ទិញបានយ៉ាងសម្បូរបែបជាចំហរតាមប្រព័ន្ធ onlineហើយគោលដៅទៅលើមនុស្សវ័យក្មេង។ ពាក់ព័ន្ធនឹងបញ្ហានេះលោកហោសារុនរដ្ឋលេខាធិការក្រសួងទេសចរណ៍ក្រុម ការងារបរិស្ថានគ្មានផ្សែងបារីនៃក្រសួង ទេសចរណ៍បានលើកឡើងថាការងារនេះទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមកន្លងមក។ លោកនាយឧត្តមសេនីយ៍វិរិទ្ធអគ្គលេខា ធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿ ងញៀនបានថ្លែងអំណរគុណកោតសរ សើរដល់កិច្ចខិតខំរបស់គ្រប់សមាសភា ពទាំងអស់ពិសេសក្រសួងអប់រំយុវជន និងកីឡាដែលបានយកចិត្តទុកដាក់ដល់អនាគតយុវជនតាមរយៈការពង្រឹងនូវសុ ខភាពសិក្សា,ចំណីអាហារ,បរិស្ថាន,អា ហារូបត្ថម្ភ,គ្រឿងញៀន,ផ្សែងបារី,គ្រឿ ងស្រវឹងជាដើម។ល។ ជាមួយនេះលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធបានសំណូមពរដល់គ្រប់សមាស ភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកការងារផ្សព្វផ្សាយអប់រំរាល់ឯកសារបទដ្ឋានពាក់ព័ន្ធនានាបានទូលំ ទូលាយដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ស្រទា ប់វណ្ណៈបានយល់ដឹងកាន់តែច្បាស់និងចូលរួមអនុវត្តន៍កាន់តែសកម្មបន្ថែមទៀ តដើម្បីសហគមន៍មានសុវត្ថិភាពពីបញ្ហាគ្រឿងញៀននិងបញ្ហាផ្សេងៗទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ