• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០២ ល្ងាច

ក្រសួងធនធានទឹកនិងឧតុនិយមចេញសេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អា កាសធាតុលើកទី1សម្រាប់រដូវប្រាំង(ខែ ធ្នូឆ្នាំ2023ដល់ដើមខែឧសភាឆ្នាំ20 24)

 

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិ យមចេញសេចក្តីជូនដំណឹងស្ដីពីការ ព្យាករណ៍អាកាសធាតុលើកទី1សម្រាប់រដូវប្រាំង(ខែធ្នូឆ្នាំ 2023ដល់ដើមខែឧសភាឆ្នាំ 2024)។ បន្ទាប់ពីបានធ្វើការតាមដាននិងព្យាកណ៍ស្ថានភាពអាកាសរួចមកក្រសួងធន ធានទឹកនិងឧតុនិយមសូមជម្រាបជូនដំ ណឹងដល់សាធារណជនឲ្យបានជ្រាបអំ ពីស្ថានភាពអាកាសធាតុនៅរដូវប្រាំងដូចខាងក្រោម÷ 1-បាតុភូតសកល÷ យោងការតាមការពិនិត្យសង្កេតនិងព្យា ករណ៍ស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកក្បែរអេក្វាទ័រប ង្ហាញឲ្យឃើញថា÷ -បន្តដល់ខែមករាឆ្នាំ2024បាតុភូតអែលនីញ៉ូ100%។ -នៅខែកុម្ភៈបាតុភូតអែលនីញ៉ូ90%និងអែនសូ100%។ -នៅក្នុងខែមីនាបាតុភូតអែលនីញ៉ូ70% និងអែនសូ 30%។ -នៅក្នុងខែមេសាបាតុភូតអែលនីញ៉ូ50 %និងអែនសូ50%។ 2-រដូវប្រាំង÷ 2-1សីតណ្ហភាព÷ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ -នៅក្នុងខែធ្នូឆ្នាំ 2023ដល់ខែមករាឆ្នាំ 2024បណ្ដាខេត្តនៅភាគខាងជើងជាប់ក្បែរជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាននៅក្នុងថ្ងៃខ្លះសីតុណ្ហភាពធ្លាក់ចុះពី16° C-18°C។ចំណែកឯនៅបណ្តាខេត្តដ៏ទៃទៀតសីតុណ្ហភាពអប្បបរមា19°C-22° C។ -ចាប់ពីខែកុម្ភៈដល់ដើមខែឧសភាអា កាសធាតុកើនកម្ដៅជាលំដាប់និងក្តៅខ្លាំងនៅក្នុងខែមេសាដល់ដើមខែឧសភាជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា 38°Cនិងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់41°C។ 2-2ទឹកភ្លៀង÷តិចជាងមធ្យមភាគច្រើនឆ្នាំ។ -ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ2023និងអាចមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើន។ យោងលើស្ថានភាពអាកាសធាតុដូចបា នជម្រាបជូនខាងលើក្រសួងធនធានទឹកនិងឧតុនិយមសូមជូនដំណឹងដល់ក្រសួ ងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីនិងសា ធារណជនសូមចូលរួមសហការថែរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុតជាពិស័យបណ្ដាតំបន់ ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។ជាមួយគ្នានោះសូមយកចិត្តទុកដា ក់និងប្រុងប្រយ័ត្នចំពោះបាតុផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើ នក្នុងខែមេសានិងខែឧសភាឆ្នាំ2024 ខាងមុខនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ