• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៣ ព្រឹក

សម្ដេចធិបតីហ៊ុនម៉ាណែតចេញបទប ញ្ជាយ៉ាងម៉ឺងម៉ាត់ទៅលើជនណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមានរបួសនិងស្លាប់មនុស្ស

ភ្នំពេញ÷សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបទបញ្ជាឲ្យមន្ត្រីមានសមត្ថកិច្ចត្រូវឃាត់ ខ្លួនជនទាំងឡាយណាដែលប្រព្រឹត្តល្មើ សបាទច្បាប់ចរាចរណ៍បុកមនុស្សស្លាប់នៅនឹងកន្លែងដោយមិនចាំបាច់សុំគោល ការណ៍ពីស្នងការនគរបាលទេ។ សម្ដេចធិបតីបានចេញបទបញ្ជាដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិ ធី"បិទសន្និបាតបូកសរុបលទ្ធផលការ ងារបរិស្ថានឆ្នាំ2023និងលើកទិសដៅការងារឆ្នាំ2024"នៅទីស្ដីការក្រសួងប រិស្ថាននារសៀលថ្ងៃទី21ខែធ្នូឆ្នាំ 2023។ សម្ដេចអធិបតីហ៊ុនម៉ាណែតបានថ្លែងប ញ្ជាក់ទៀតថាប្រសិនបើមានបទល្មើសជាក់ស្ដែងមន្ត្រីមានសមត្ថកិច្ចជាពិសេសមន្ត្រីដែលមានឋានៈតូចត្រូវតែហ៊ានអនុវ ត្តន៍តួនាទីរបស់ខ្លួនពោលគឺមានសិទ្ធិក្នុងការចាប់ជនបង្កហេតុតែម្តងហើយបើជន ល្មើសតវ៉ាគឺត្រូវវាយខ្នោះភ្លាមៗនៅនឹងកន្លែងតែម្តង។ ថ្លែងក្នុងឱកាសនោះសម្ដេចធិបតីបានសង្កត់ធ្ងន់ថា"ខ្នងរបស់សមត្ថកិច្ចគឺនា យករដ្ឋមន្ត្រីកម្ពុជា"។ប៉ុន្តែបើធ្វើទៅមានបញ្ហាពោលគឺនៅពេលទៅដល់កន្លែងវិ ញត្រូវគេដកបញ្ឈរជើងនោះសូមប្រាប់មកលោកដើម្បីលោកដំឡើងស័ក្តិឲ្យពី ព្រោះរូបគេបានខិតខំធ្វើការត្រឹមត្រូវតាម ច្បាប់ដែលត្រូវតែមានការលើកទឹកចិត្ត។រីឯចំពោះចៅហ្វាយនាយដែលចាត់ចែងដាក់វិន័យដោយគ្មានមូលហេតុក៏នឹងត្រូវលោកចាត់វិធានការផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ