• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៨ ព្រឹក

មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ បានបន្តផ្សព្វផ្សាយនៅតាមគ្រិះស្ថានសិក្សាអំពីសុវត្ថិភាពម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់

នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ សាខា ក.ប.ប. ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ រួមជាមួយនឹងការការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលា និងជាពិសេសសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីឱ្យមានចំណេះដឹងមូលដ្ឋានអំពីប្រធានបទទំាង២ខាងលើ និងជួយផ្សព្វផ្សាយបន្តផងដែរ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះត្រូវបានរៀបចំ និងបង្ហាត់បង្ហាញដោយមន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្ទិរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជូនដល់អ្នកចូលរួមទាំងអស់ក្នុងវិទ្យាល័យសម្តេច ជួនណាត ខេត្តកំពង់ចាម អនុវិទ្យាល័យព្រៃព្រាល ខេត្តកំពង់ធំ និងសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិមិត្ត ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបទាំងអស់ ១,៣៨២នាក់។ ឆ្លៀតក្នុងឱកាសនេះ មន្ត្រីជំនាញ ក៏បានចុះត្រួតពិនិត្យទីតាំងលក់ដូរក្នុងបរិវេណសាលារៀន ដែលជាលទ្ធផលពុំបានរកឃើញការដាក់លក់ទំនិញគ្មានគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ។ យ៉ាងណាមិញ មន្ត្រីយើងបានចែកនូវផ្ទាំងរូបភាព(Poster)អំពី «ស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព» ចំនួន ៤៥០ផ្ទាំង ដល់អ្នកចូលរួមទាំងអស់ និងបិទក្នុងបរិវេណសាលារៀន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ