• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៨ ល្ងាច

បើកបររថយន្តបុកបង្គោលស៊ីម៉ង់ត៍ក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង នៅស្រុកដំណាក់ចង្អើរ ខេត្តកែប

ខេត្តកែប៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកែបបានឱ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៥០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តបុកបង្គោលស៊ីម៉ងត៍ក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤-២៥ ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប។ បង្កដោយរថយន្តម៉ាកហ្វត(Ford) ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-5253 បើកបរពីកើតទៅលិចដោយឈ្មោះ ឡុង ម៉េង ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិ/សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គ្មានរបួស អ្នករួមដំណើរចំនួន ៤នាក់ រួមមាន៖ ១/ឈ្មោះ ម៉ៅ ឡា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរអាជីវករ (ប្រពន្ធអ្នកបើកបរ) ស្លាប់ នៅនឹងកន្លែងកើតហេតុ។ ២/ឈ្មោះ ម៉ៅ ឡៃ ភេទស្រី អាយុ៦៧ឆ្នាំ (ម្តាយក្មេងអ្នកបើកបរ) រងរបួសស្រាល។ ៣/ឈ្មោះ ស្រី ប៉ុក ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអាជីវករ ប្អូនជីដូនមួយខាងប្រពន្ធ រងបួសស្រាល។ ៤/ឈ្មោះ ស្រី បុិច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនឈ្មោះ ស្រី ប៉ុក រងរបួសស្រាល។(ទាំង៥នាក់រស់នៅភូមិ/សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ)។ ក្រោយកើតហេតុ សពត្រូវបានរៀបចំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យទានតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានកម្លាំងសមត្ថកិច្ចយើងសហការបញ្ជូនតាមរថយន្តសង្គ្រោះមណ្ឌលសុខភាពឃុំពងទឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកែប។ ចំណែកវត្ថុតាង(រថយន្ត) កម្លាំងសមត្ថកិច្ចបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកដំណាក់ចង្អើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ