• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៣ ព្រឹក

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លា ស្ទិកទទួលបានការគាំទ្រពីរាជធានី-ខេត្តចំនួន11បន្ថែមទៀត

ភ្នំពេញ÷រាជធានីខេត្តចំនួន11បានប្ដេជ្ញាចិត្តចូលរួមចំណែកក្នុងយុទ្ធនាការកាត់ប ន្ថយការប្រើប្រាស់ប្លាស្ទិក"ថ្ងៃនេះ!ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"តាមរយៈការចុះអនុ ស្សរណៈយោគយល់(MOU)រវាងក្រសួ ងស្ថាប័នរដ្ឋបាលរាជធានី-ខេត្តទាំង11។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើ ឡើងនៅទីស្ដីការក្រសួងបរិស្ថាននាថ្ងៃទី 21ធ្នូឆ្នាំ2023ក្នុងសន្និបាតបូកសរុបល ទ្ធផលការងារបរិស្ថានឆ្នាំ2023និងលើកទិសដៅការងារឆ្នាំ2024ក្រោមអធិបតី ភាពលោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថា ន។នៅក្នុងឱកាសនោះតំណាងរាជធានី- ខេត្តចំនួន11បានប្ដេជ្ញាចិត្តយ៉ាងមុតៗមាំកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីនាំ មកនូវភាពស្អាតនិងកិត្តិយសជូនរាជធា នី-ខេត្តនិងជាពិសេសលើកស្ទួយសុខុមា លភាពប្រជាពលរដ្ឋនិងឈានសំដៅកា ត់បន្ថយលំហូរប្លាស្ទិកចូលទៅក្នុងដែលទឹកជាប្រភពសំខាន់និងជាជម្រកត្រីហើ យត្រីសោតក៏ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ចំពោះការគិតគូរដល់សុខុមាលភាពស្រុកប្រជាព លរដ្ឋនេះគឺស្របតាមអាទិភាពគន្លឹះរប ស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន មនុស្ស,ទឹក,ភ្លើង,ផ្លូវនិងបច្ចេកវិទ្យា។ រាជធានីខេត្តចំនួន11ដែលបានចុះអនុស្សាណៈយោគយល់(MOU)ជាមួយក្រ សួងបរិស្ថាននោះរួមមាន÷រាជធានីភ្នំពេ ញ,ខេតកំពង់ចាម,ត្បូងឃ្មុំ,ព្រៃវែង,ស្វា យរៀង,កំពង់ធំ,ព្រះវិហារ,សៀមរាប, បាត់ដំបង,បន្ទាយមានជ័យនិងឧត្តរមា នជ័យ។ គួរបញ្ជាក់ដែរថាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស់ស្ទិកក្រោមប្រធានប ទ"ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស់ស្ទិកទេ"មា នការគាំទ្រពីព្រះសង្ឃ,ប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រមាណជាង3លានអង្គ/នាក់ហើយនិន្នាការគាំទ្រភាពស្អាតនេះបានកើតឡើងជាលំដាប់ជារៀងរាល់ ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជាជា ពិសេសអ្នកស្រឡាញ់ភាពស្អាតហើយភាពស្អាតឬសំដៅដល់បុគ្គល,សង្គមនិងប្រទេសកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ