• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៣ ព្រឹក

កម្ពុជា-ជប៉ុន ចុះMOUលើគម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបោសសម្អាតមីន និងការបោសសម្អាតគ្រាប់បែកចង្កោម ក្នុងខេត្រចំនួន០២ ក្នុងថវិកាគាំទ្រគម្រោងសរុបចំនួនជាង ៤៩មឺុន ដុល្លារអាម៉េរិក

នៅថ្ងៃពុធ ទី ២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក KARUBE Masakazu ប្រធានអង្គការសកម្មភាពកំចាត់មីនជប៉ុន ហៅកាត់ថា (JMAS)ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នាលើគម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញសម្រាប់ការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម ក្នុងខេត្តស្ទឹងត្រែងដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន ៤៩៩.១៣៥,១០ ដុល្លារអាម៉េរិក។ គម្រោងនេះចាប់អនុវត្តពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបបន្ថែមថា នេះជាឆ្នាំទី៣ នៃការអនុវត្តគម្រោងនេះ ដែលមានផែនការបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែងសរុបចំនួន៦៣០ហិកតា។ សូមបញ្ជាក់ថា ជាលទ្ធផលក្នុងការអនុវត្តគម្រោងខាងលើសម្រាប់ឆ្នាំទី១ និងឆ្នាំទី២កន្លងទៅនេះ អង្គភាពCMACសម្រេចបានរំដោះផ្ទៃដីចម្ការមីន/គ្រាប់សរុបចំនួន១១.៨៥៥.២៩៨ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោល១.៦៧១គ្រាប់។ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់និងដោយប្រយោលពីការអនុវត្តគម្រោងនេះមានចំនួន៦៤.០១៩នាក់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ