• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៣ ព្រឹក

ក្រសួងបរិស្ថាន រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល២ថ្ងៃ

នៅថ្ងៃទី១ នៃការរៀបចំសន្និបាតរបស់ក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន-នាយកដ្ឋានជំនាញចំនួន៧ និងមន្ទីរបរិស្ថានខេត្តចំនួន៣ បានបង្ហាញវីដេអូស្តីពី បញ្ហាប្រឈម កាលានុវត្តភាព និងទិសដៅការងារអនុវត្តបន្ត ដើម្បីអង្គសន្និបាត ផ្តល់ធាតុចូល តាមរយៈការពិភាក្សា ផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ បច្ចេកទេស និងចំណេះដឹងថ្មីៗ ជាមួយនឹងប្រធានបទដែលបន្សុីទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល គឺយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទាក់ទងទៅនឹងប្រធានបទ៖ ១-«ជំរុញការអនុវត្តរដ្ឋបាលឌីជីថលក្នុងវិស័យបរិស្ថានកិច្ច»ដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ២-«ការប្រែក្លាយគោលនយោបាយទៅជាសកម្មភាពឆ្ពោះទៅសុក្រឹត្យកម្មបរិស្ថានកិច្ច» ដោយអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ៣-«សុក្រឹត្យកម្មការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក»ដោយអគ្គនាយកដ្ឋានគាំពារបរិស្ថាន ៤-«សុក្រឹត្យកម្មការគ្រប់គ្រង និងការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិ»ដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ៣-«ពិពិធកម្មមុខរបរបៃតងឆ្ពោះទៅអព្យាក្រឹតកាបូន»ដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ២-ឌីជីថលនីយកម្មការអប់រំ ផ្សព្វផ្សាយឆ្ពោះទៅកាន់ភាពស្អាត បៃតង និង ចីរភាព ៣-«កាតព្វកិច្ចនៃការវាយតំលៃហេតុប៉ះពាល់បរិស្ថាន»ដោយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ៤-«ការទន្ទ្រានយកដី»ដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ ៥-«ការបំពុលទឹក»ដោយមន្ទីរបរិស្ថានខេត្តកណ្តាល ៦-«ប្លាស្ទិក »ដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ក្រសួងបរិស្ថាន បានឱ្យដឹងថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចំណែកពិធីបិទ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ