• ច័ន្ទ ២៩ មេសា ២០២៤ ១០:២០ ព្រឹក

មួយសប្តាហ៍ចុងក្រោយនេះក្រសួងមហា ផ្ទៃបង្ក្រាបក្មេងទំនើងបាន68នាក់

ភ្នំពេញ÷បណ្ឌិតទូចសុឃៈអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថាយោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងសប្តាហ៍ចុង ក្រោយគិតពីថ្ងៃទី10ដល់ថ្ងៃទី16ខែធ្នូឆ្នាំ 2023ក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេសសរុប21ករណីនិងឃាត់ខ្លួនជនសង្ស័យបាន68នាក់ដើ ម្បីចាត់ការទៅតាមនីតិវិធី។ ចំណាត់ការរបស់ក្រសួងមហាផ្ទៃក៏ដូច ជាលទ្ធផលនាពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្រោមចំណុះក្រសួងមហាផ្ទៃដែលមានអគ្គស្ន ងការដ្ឋាននគរបាលជាតិស្នងការនគរបា លរាជធានីខេត្ត អធិការដ្ឋាននិងប៉ុស្តិ៍នគ របាលនៅទូទាំងប្រទេសដែលអស់លោ កមានសមត្ថកិច្ចបាននិងកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីធានាបាននូវសន្តិសុខក៏ដូចជាសុវត្ថិភាពជូនប្រជាព លរដ្ឋ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថាករណីបង្ក្រាបក្មេងទំនើងគឺជាចំណុចអាទិភាពមួយដែលត្រូវដោះស្រាយនៅទូទាំងប្រ ទេសក្នុងចំណោមទិសដៅអាទិភាពទាំង 6ដែលដាក់ចេញដោយឯកឧត្តមអភិស ន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃតាមទស្សនៈអ្វីៗធ្វើដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ។ លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវបានតាមដានយ៉ា ងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋម ន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ឯកឧត្តមឧ បនាយករដ្ឋមន្ត្រីតែងកោតសរសដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអាជ្ញា ធរប្រជាការពារនិងតួអង្គពាក់ព័ន្ធទាំងអ ស់ព្រមទាំងការជំរុញបន្តធ្វើការយ៉ាងយ កចិត្តទុកដាក់បន្ថែមទៀតដើម្បីបម្រើប្រ ជាពលរដ្ឋប្រកបដោការទទួលខុសត្រូវម្ចាស់ការតាមតួនាទីភារកិច្ចដោយឆ្លើយ តបឲ្យបានលឿនរហ័សនិងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។ក្នុងនោះក៏មិនភ្លេចអនុវត្តន៍ផែនការសកម្មភា ពផ្សព្វផ្សាយអប់រំទប់ស្កាត់បង្ការគ្រប់យ ន្តការជាមុនផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ