• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៧ ល្ងាច

ភ្ញៀវទេសចរជិត8ម៉ឺននាក់បានមកទស្ស នាពីព័រណ៍និងការសម្ដែងទស្សនីយភាពសិល្បៈនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ

ភ្នំពេញ÷នាល្ងាចថ្ងៃទី18ខែធ្នូឆ្នាំ2023 ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប ញ្ជាក់ឲ្យដឹងថា÷រយៈពេលព្រឹត្តិការណ៍រំលឹកគុណអង្គរចាប់ពីថ្ងៃទី7ដល់ថ្ងៃទី16 ខែធ្នូឆ្នាំ2023ភ្ញៀវទេសចរជាតិនិងអន្តរ ជាតិជិត8ម៉ឺននាក់ចូលមកទស្សនាស្តង់ពិព័រណ៍និងកម្មវិធីសម្ដែងទស្សនីយភាពសិល្បៈចម្រុះនៅខាងមុខប្រាសាទអង្គរ វត្តនិងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ក្នុងនោះចំនួនភ្ញៀវទេសចរជាតិនិងអន្តរ ជាតិចូលទស្សនារោងពិព័រណ៌របស់អា ជ្ញាធរជាតិអប្សរាសរុបចំនួន9643នាក់ភ្ញៀវជាតិចំនួន4595នាក់(ព្រះសង្ឃ 126អង្គ)និងភ្ញៀវបរទេស5048 នាក់។កម្មវិធីល្ខោនយីកេមហាជនល្ខោនស្បែកធំនិងល្ខោនខោលរឿងរាមកេរ្តិ៍នៅខាងត្បូ ងប្រាសាទអង្គរវត្តរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី13ដល់15និង16ខែធ្នូឆ្នាំ2023សរុ បចំនួន÷1439នាក់ក្នុងនោះភ្ញៀវជាតិចំ នួន1386នាក់ព្រះសង្ឃ18អង្គ)និងភ្ញៀវបរទេសចំនួន35នាក់។កម្មវិធីរាត្រីចងចាំសិល្បៈចម្រុះល្ខោនបុរាណពោលស្រីនិងប្រដាល់ក្បាច់គុនបុរាណខ្មែរនៅព្រះលា នជល់ដំរីពីថ្ងៃទី14 ដល់15និង17ខែធ្នូឆ្នាំ 2023សរុបចំនួន÷69005នាក់ភ្ញៀវជា តិ68705នាក់(ក្នុងនោះកម្មវិធីរាត្រីចង ចាំមានភ្ញៀវ53828នាក់)និងភ្ញៀវបរទេ សចំនួន300នាក់។ សូមជម្រាបផងដែរថាដើម្បីចូលរួមអប អរសាទរខួប31ឆ្នាំនៃការចុះរមណីយដ្ឋា នអង្ករនៅក្នុងបញ្ជីបេតិកភណ្ពិភពលោកនាថ្ងៃទី 14 ខែធ្នូឆ្នាំ 1992 អាជ្ញាធរជាតិអប្សរានិងក្រសួងវប្បធម៌និងវិចិត្រសិ ល្បៈបានរៀបចំប្រារព្ធពិធីបុណ្យ"រំលឹកគុណអង្គរ"នៅក្នុងតំបន់រមណីយដ្ឋានអ ង្គរមានរយៈពេល 10 ថ្ងៃចាប់ពីថ្ងៃទី7ដ ល់ថ្ងៃទី16ខែធ្នូឆ្នាំ2023។ក្នុងរយៈពេល 10ថ្ងៃនៃព្រឹត្តិការណ៍រំលឹកគុណអង្គរក្រៅពីរំលឹកគុណបែបសាសនាដើម្បីសម្តែងនូវការដឹងគុណចំពោះព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់និងបុព្វការីជនទាំងអស់ដែលលោកបានខិតខំកសាងនិងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរដោយបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះក៏មានកម្មវិធីទស្សនាស្តង់ពិព័រណ៍ស្ដីពីសមិទ្ធផលការងាររយៈពេ ល31ឆ្នាំរបស់អាជ្ញាធរជាតិអប្សរាការស ម្ដែងទស្សនីយភាពសិល្បៈបុរាណជាច្រើ នទម្រង់ដើម្បីរួមចំណែកលើកកម្ពស់ស្នា ដៃសិល្បៈបុរាណនិងផ្ដល់ភាពសប្បាយ រីករាយដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជា តិនិងអន្តរជាតិផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ