• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៦ ព្រឹក

រយៈពេល11ខែកម្ពុជានាំចេញទំនិញទៅអាមេរិកសម្រេចបានជាង8,1ពាន់លានដុល្លារ

ភ្នំពេញ÷របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រទេសអាមេ រិកគឺជាទីផ្សារដ៏ធំដែលកម្ពុជាបាននាំចេ ញទៅច្រើនជាងគេ។គិតត្រឹមរយៈពេល 11 ខែឆ្នាំ 2023 ទំនិញកម្ពុជានាំចេញទៅទីផ្សារអាមេរិកសម្រេចបានប្រមាណ 8,1ពាន់លានដុល្លារថយចុះជិត1%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 20 22មានចំនួនជាង 8,2ពាន់លានដុល្លារ។ របាយការណ៍ដដែលបន្តថាសម្រាប់ខែ វិច្ឆិកាការនាំចេញរបស់កម្ពុជាទៅអាមេរិកសម្រេចបានជាង 645 លានដុល្លារកើន ឡើង 7,6%បើធៀបនឹងឆ្នាំ2022សម្រេ ចបានជិត 600 លានដុល្លារអាមេរិកប៉ុណ្ណោះ។ គួរជម្រាបថាទំនិញសំខាន់ៗដែលកម្ពុជានាំទៅអាមេរិកមានដូចជា÷សម្លៀកបំពា ក់,ផលិតផលធ្វើដំណើរ,ស្បែកជើង,គ្រឿ ងបង្គុំអេឡិចត្រូនិកអគ្គិសនីនិងកង់។ខណៈទំនិញអាមេរិកនាំមកកម្ពុជាមានដូចជា÷រថយន្ត,ឧបករណ៍អេឡិចត្រូនិក, គ្រឿងម៉ាស៊ីន,ផលិតផលប្រើបច្ចេកវិទ្យាទំនើបនិងឱសថជាដើម។ យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋា ករកម្ពុជាបានគូសបញ្ជាក់ថាការធ្វើពា ណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនៅក្នុងឆ្នាំ 2022 កន្លងទៅមានទឹកប្រាក់សរុបជាង9,2ពាន់លានដុល្លារកើនឡើង18,6 %ដែលមានចំនួន7,826ពាន់លានដុ ល្លារ។ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ8,9ពាន់លានដុ ល្លារកើនឡើង19,7% និងនាំចូលមានចំនួនជាង 312លានដុល្លារធ្លាក់ចុះ7,1% ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ