• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១១ ព្រឹក

តំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ ញ្ជើញក្នុងពិធីប្រគល់ពានរង្វាន់គីណាល់លើកទី11នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ[CKCC]

ភ្នំពេញ÷នៅរសៀលថ្ងៃសៅរ៍ទី16ខែធ្នូឆ្នាំ 2023 ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ព ស់ពីលោកសាស្ត្រាចារ្យឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងទទួលការណែ នាំពីលោកស្រីឱសថការីពុធនាថរដ្ឋលេ ខាក្រសួងសុខាភិបាល,លោកវេជ្ជបណ្ឌិតពាស់ស្លីមអនុរដ្ឋលេខាធិការក្រសួងសុ ខាភិបាលចូលរួមជាអធិបតីក្នុងពិធីប្រគ ល់ពានរង្វាន់គីណាល់លើកទី11នៅមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ ការប្រកួតដណ្តើមពានរង្វាន់គីណាល់ (Kinal Prize)ដែលប្រារព្ធជារៀងរាល់ឆ្នាំត្រូវបានរៀបចំឡើងដោយមូលនិធិគីណាល់ចាប់តាំងពីឆ្នាំ2014ក្នុងគោលបំ ណងជំរុញលើកទឹកចិត្តបណ្តុះគំនិតសិ ក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រដល់និស្សិ តកម្ពុជាវ័យក្មេងចំណោមនិស្សិតឱសថ សាស្ត្រកម្ពុជាវ័យក្មេងចូលរួមអភិវឌ្ឍន៍ផ្នែកឱសថសាស្ត្រនៅប្រទេសកម្ពុជា។ តាមរយៈការផ្ដល់ពានរង្វាន់គីណាល់គឺឧទ្ទិសដល់លោកឱសថបណ្ឌិតកុកសុខគីមកាលពី 64 ឆ្នាំមុនដែលបង្កើតនូវឱ សថសម័យទំនើបដំបូងគេក្នុងប្រទេសកម្ពុជាគឺឱសថគីណាល់ជាឱសថសម្រា ប់ព្យាបាលបំបាត់ការឈឺចាប់។នេះសប ញ្ជាក់ថារបកគំហើញល្អរបស់ឱសថគីណាល់បានចាប់ផ្តើមជាច្រើនទសវត្សមុ នការបង្ហាញខ្លួននៅលើទីផ្សារពិភពលោ ករបស់ក្រុមហ៊ុនផលិតឱសថធំៗនៅក្នុងសកលលោកទៅទៀត។ សូមបញ្ជាក់ថាមូលនិធិគីណាល់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ2014ដោយលោកឧកញ៉ាឱសថបណ្ឌិតហៃលីអ៊ាងប្រធាន អគ្គនាយកសហគ្រាសផលិតឱសថPP Mនិងក្រុមហ៊ុនខនហ្វីរេលហើយការរៀប ចំព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់គីណាល់ការប្រកួតពានរង្វាន់គីណាល់និងពានរង្វាន់ត្នោតមាសដំណើរការទៅបានអាស្រ័យមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុ ននិងសប្បុរសជនជាតិនិងអន្តរជាតិផងដែរ។ នៅឆ្នាំ 2023 នេះការចុះឈ្មោះចូលរួមប្រកួតបានកើនឡើងរហូតដល់26ក្រុមមាននិស្សិតសរុបចំនួន123នាក់មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន5គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសាក លវិទ្យាល័យអន្តរជាតិ,សាកលវិទ្យាល័ យន័រតុនវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិ បាលកងយោធពលខេមរភូមិន្ទនិងសា កលវិទ្យាល័យពុទ្ធិសាស្ត្រ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកឧកញ៉ាឱសថបណ្ឌិតហៃលីអ៊ាងអគ្គនាយកគ្រឹះស្ថានឱសថPPMនិងលោកជំទាវសាស្ត្រាចារ្យទេពរង្សីអតីតព្រឹទ្ធនារីមហាវិទ្យាល័យឱសថសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបា លព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យឈាឆវណ្ណនាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងមន្ត្រីជំនាញនៃនាយកដ្ឋានឱសថចំណី អាហារបរិក្ខារពេទ្យនិងគ្រឿងសំអាងក្រ សួងសុខាភិបាលព្រមទាំងលោកលោក ស្រីសាស្ត្រាចារ្យសាកលវិទ្យាល័យសុខា ភិបាលនានាមន្ត្រីបុគ្គលិកក្រុមហ៊ុនPP Mនិស្សិតឱសថសាស្ត្រដែលមកពីសាកលវិទ្យាល័យនានាជាច្រើនរូប៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ