• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៦ ល្ងាច

ស្ដេចត្រីរាជ1ក្បាលទម្ងន់163គីឡូក្រាមឈ្មោះ"នារីរ័ត្នត្បូងឃ្មុំ"ត្រូវបានខណ្ឌរដ្ឋ បាលជលផលត្បូងឃ្មុំលែងឲ្យចូលទន្លេមេគង្គវិញ

ខេត្តត្បូងឃ្មុំ÷លោកសយស៊ាងហុងនា យផ្នែករដ្ឋបាលជលផលត្បូងឃ្មុំបានថ្លែ ងឲ្យដឹងថាមន្ត្រីជំនាញជលផលត្បូងឃ្មុំកាលពីថ្ងៃទី16ខែធ្នូឆ្នាំ2023 នេះបានចូលរួមលែងត្រីរាជញី1ក្បាលមានទម្ងន់ 163គីឡូក្រាមប្រវែងដងខ្លួន2,25ម៉ែត្រដែលអ្នកនេសាទជនជាតិអ៉ិស្លាមចាប់ បានចូលទៅក្នុងទន្លេមេគង្គវិញ។ លោកនាយរដ្ឋបាលជលផលរូបនេះបានបន្តថាលោកនិងមន្ត្រីខណ្ឌសហការជាមួ យក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជល ផលទឹកសាប(IFreDI)នៃរដ្ឋបាលជល ផលនាយរងអធិការដ្ឋានរដ្ឋបាលជលផ លមេគង្គយោធាភូមិភាគ2ប្រជាពលរដ្ឋនិងក្រុមការងារអច្ឆរិយភាពនៃទន្លេមេគ ង្គ(Wonder of the Mekong)ចូល រួមលែងត្រីរាជ1ក្បាលមានទម្ងន់ 163គី ឡូក្រាមប្រវែងដងខ្លួន2,25ម៉ែត្រដែលចាប់បានដោយអ្នកនេសាទស៊េនយ៉ាក់កូបរស់នៅភូមិព្រែកតូចឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនៅគល់ស្ពានគីហ្សូណាកាលពីថ្ងៃទី 15 ខែធ្នូឆ្នាំ 2023។ សូមជម្រាបថាត្រីរាជញី1ក្បាលនេះមា នឈ្មោះ"នារីរ័ត្នត្បូងឃ្មុំ"ត្រូវបានក្រុមកា រងារបំពាក់ស្លាកដើម្បីតាមដានចរាចរណ៍ផ្លាស់ទីរបស់ត្រី។ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំជំនួសមុខឲ្យក្រុមការងារសូមថ្លែ ងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស៊េនយ៉ាក់កូបនិងប្រជាពលរដ្ឋភូ មិព្រែកតូចដែលបានរាយការណ៍ជូនរដ្ឋ បាលជលផលនិងបានចូលរួមលែងអភិ រក្សត្រីរាជកម្រនេះចូលទៅក្នុងទន្លេវិញ។ប្រសិនមានអ្នកចាប់បានសូមរាយការ ណ៍មកកាន់រដ្ឋបាលជលផលតាមរយៈលេខ012805347,077555804,0979090001៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ