• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៦ ព្រឹក

រយៈពេល1ខែឆ្នាំនេះទទួលបានយុវជនមកពីគ្រួសារក្រីក្រជាង1ម៉ឺននាក់ចុះ ឈ្មោះរៀនជំនាញវិជ្ជាជីវៈ

ភ្នំពេញ÷តាមការបញ្ជាក់ពីលោកកត្តាអ៊នរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួ ងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងឲ្យដឹងនៅថ្ងៃទី15ខែធ្នូឆ្នាំ 2023នេះ ថា÷គិតត្រឹមរយៈពេល1ខែដំបូងឆ្នាំ 202 3នេះនៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការកា របណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេ កទេសក្រសួងការងារនិងបណ្ដុះបណ្ដា លវិជ្ជាជីវៈទទួលបានយុវជនប្រមាណ13 587នាក់បានមកចុះឈ្មោះចូលរៀនជំ នាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ លោកអ្នកនាំពាក្យរូបនេះបានគូសបញ្ជា ក់ទៀតថាចាប់ពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ 202 3 រហូតដល់ថ្ងៃទី 14 ខែធ្នូឆ្នាំ2023នេះពោលគឺមានរយៈពេល1ខែគត់នៃការដា ក់ឲ្យអនុវត្តន៍ជាផ្លូវការនៅកម្មវិធីបណ្ដុះ បណ្ដាលថ្នាក់ជាតិនេះក្នុងនោះដែរក្រសួ ងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មានចាត់ក្រុមការងារថ្នាក់ក្រសួងចុះ មូលដ្ឋានធ្វើយ៉ាងណាគៀងគរយុវជនគោ លដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជា ជីវៈនិងបច្ចេកទេសនេះឲ្យបានផុលផុ ស។ លោកអ្នកនាំពាក្យបានថ្លែងបន្តថាក្នុងចំ ណោមអ្នកចុះឈ្មោះសរុបប្រមាណ135 87នាក់(ស្រី4704នាក់ក្នុងនោះរាជធានីភ្នំពេញចំនួន5704នាក់,បាត់ដំបង148 8,សៀមរាប933នាក់,ព្រះសីហនុ482 នាក់,ពោធិ៍សាត់478នាក់និងបណ្ដាខេត្តផ្សេងៗចំនួន502នាក់។ក្នុងនោះដែរអ្នកចុះឈ្មោះរៀនវគ្គបណ្ដុះបណ្ដាលសំណង់សរុបចំនួន911នាក់,អគ្គិសនីនិងថាមព ល491នាក់,អេឡិចត្រូនិក352នាក់,កម្មន្តសាល85នាក់,មេកានិងទូទៅ/មេកានិ ចរថយន្ត2004នាក់,ធុរៈកិច្ចនិងព័ត៌មា នវិទ្យា4490នាក់,សេវាកម្ម730នាក់,បរិក្ខារត្រជាក់និងកម្ដៅ1994នាក់,ទេសចរ ណ៍ 823 នាក់និងកសិកម្មនិងកសិ-ឧ ស្សាហកម្ម7 07នាក់។ រដ្ឋលេខាធិការរូបនេះបន្តបញ្ជាក់ថាក្រ សួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអា ណត្តិទី7ទ្រង់ទ្រាយធំក្នុងនោះដែរការចុះយុទ្ធនាការផ្សព្វផ្សាយតាមសង្កាត់និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រនិងគ្រួសារងាយរងហានីភ័យបានចំនួន501លើកដែលមានអ្នកចូលរួមសរុប50640 នាក់។ លោករដ្ឋលេខាធិការបានបន្ថែមថាក្នុងនោះមានអគ្គនាយកដ្ឋានជំនាញមន្ទីរការងារគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលប ច្ចេកទេសនិងវិជ្ជាជីវៈគ្រប់រាជធានីខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្ម វិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងប ច្ចេកទេសមិនត្រឹមតែនៅតាមខ្នងផ្ទះពល រដ្ឋតាមគោលដៅនោះទេក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាទីតាំងសាធារណៈតាមរយៈការចែកខិតបណ្ណអំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ។ គួរបញ្ជាក់ថាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន1,5លាននាក់គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី7នេះដែលកាលពីថ្ងៃទី14វិច្ឆិឆ្នាំ2023ថ្មីៗនេះរាជរដ្ឋាភិបាលបានដា ក់ឲ្យអនុវត្តន៍ជាផ្លូវការ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ