• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៤ ព្រឹក

រយៈពេល11ខែទំហំពាណិជ្ជកម្មរវាងក ម្ពុជា-ជប៉ុនសម្រេចបានក្នុងរង្វង់ទឹកប្រា ក់សរុបជាង1,6ពាន់លានដុល្លារ

ភ្នំពេញ÷រយៈពេល11ខែឆ្នាំ2023 នេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុនបានសម្រេចបានក្នុងរង្វង់ទឹកប្រាក់1,63 ពាន់លានដុល្លារធ្លាក់ចុះប្រមាណ7,9%ធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំមុន។នេះបើយោងតាមការ ផ្សាយរបស់ទីភ្នាក់ងារAKPនៅថ្ងៃទី 15 ខែធ្នូឆ្នាំ2023។ របាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់អគ្គ នាយកដ្ឋានគយនិងរដ្ឋាករបានបង្ហាញ ថាចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ 2023 កម្ពុជានាំចេញទំនិញមានតម្លៃសរុបប្រ មាណ1,06ពាន់លានដុល្លារទៅកាន់ប្រ ទេសជប៉ុនធ្លាក់ចុះតិចតួច0,3%ធៀប នឹងរយៈពេលដូចគ្នាឆ្នាំមុន។ របាយការណ៍ដដែលបង្ហាញថាកម្ពុជានាំចូលទំនិញពីប្រទេសជប៉ុនធ្លាក់ចុះ 19,3% ឬប្រមាណ 573 លានដុល្លារ។ សូមជម្រាបជូនថាកម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់ប្រទេសជប៉ុនរួមមាន÷ សម្លៀកបំពាក់,កាបូប,ស្បែកជើង,គ្រឿងសង្ហារិម,គ្រឿងសំអាង,ក្រដាស,សម្ភារៈការិយាល័យនិងផលិតផលស្បែកនិងនាំចូលមកវិញគ្រឿងចក្រ,រថយន្ត,គ្រឿងអេឡិចត្រូនិក,គ្រឿងសង្ហារិម,ក្រណាត់និងផលិតផលប្លាស្ទិកពីប្រទេសជប៉ុន។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលសម្ដេចអធិ បតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាមានជំនួបកំពូលទ្វេភាគីជាមួយលោកគីស៊ីដាហ្វ៊ូមីអូដើម្បីពិភាក្សាអំពីការពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធរវាងកម្ពុជានិងជប៉ុនដើម្បីផលប្រ យោជន៍ជាក់ស្ដែងសម្រាប់ប្រជាជនទាំង ពីរ។ បន្ថែមពីនេះនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទា នឥតសំណងរបស់ជប៉ុនសម្រាប់គម្រោ ងចំនួន 3 ពាក់ព័ន្ធនឹងធារាសាស្រ្តការផ្គត់ផ្គង់ទឹកស្អាតនិងរដ្ឋាភិបាលអេឡិច ត្រូនិកព្រមទាំងឯកសារកិច្ចសហប្រតិ បត្តិការផ្សេងៗទៀតលើវិស័យឌីជីថលធនាគារនិងថាមពល។ គួរបញ្ជាក់ថាជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី5របស់ប្រទេសកម្ពុជាបន្ទាប់ពីប្រទេសចិនសហរដ្ឋអាមេរិកប្រទេសវៀត ណាមនិងប្រទេសថៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ