• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៤ ព្រឹក

ខេត្តកំពង់ស្ពឺគ្រោងសាងសង់រោងចក្រចម្រោះទឹកកខ្វក់មួយទៀតក្នុងទុនវិនិ យោគជាង50លានដុល្លារ

កំពង់ស្ពឺ÷ក្រុមហ៊ុនរបស់ប្រទេសចិនមួ យគ្រោងនឹងដាក់ទុនវិនិយោគសាងសង់ រោងចក្រចម្រោះទឹកកខ្វក់ក្នុងខេត្តកំពង់ ស្ពឺខណៈខេត្តនេះមិនទាន់មានអាងច ម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រស ហគ្រាសនៅឡើយ។នេះបើតាមការឲ្យដឹ ងពីលោកវ៉ីសំណាងអភិបាលខេត្តកំពង់ ស្ពឺនៅថ្ងៃទី14 ខែធ្នូឆ្នាំ 2023។ លោកវ៉ីសំណាងបានឲ្យដឹងថាខេត្តកំពង់​ស្ពឺបច្ចុប្បន្នមានរោងចក្រសហគ្រាសចំនួ ន 394 កន្លែងហើយចំនួននេះនឹងបន្តហក់ឡើងបន្ថែមទៀតនៅដើមឆ្នាំ 2024 តែខេត្តនេះមិនទាន់មានរោងចក្រដែលអាចស្តុកនិងចម្រោះទឹកកខ្វក់ដែលបង្ហូរចេញពីរោងចក្រសហគ្រាសដើម្បីច ម្រោះឲ្យស្អាតត្រឹមត្រូវមុននឹងបង្ហូរចូល ទៅក្នុងបឹងអូរស្ទឹងនៅឡើយ។ដោយមើ លឃើញពីកង្វះអាងចម្រោះទឹកនេះក្រុម ហ៊ុនBUCG Co.Ltdនៃប្រទេសចិនក៏ បានគ្រោងបោះទុនវិនិយោគសាងសង់ រោងចក្រចម្រោះទឹកកខ្វក់ប្រមាណ50 លានដុល្លារលើរង្វង់ផ្ទៃដីប្រមាណជា30 ហិកតាស្ថិតក្នុងភូមិបាក់ធ្មេញឃុំរលាំង ចកស្រុកសំរោងទងហើយគ្រោងសាង សង់នៅដើមឆ្នាំ2024។ លោកវ៉ីសំណាងបានបញ្ជាក់ថាប្រតិភូក្រុ ងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយលោកលូយៀនអនុប្រធាន សភាពិគ្រោះយោបល់នយោបាយបានចុះពិនិត្យសិក្សាស្វែងយល់រួចហើយលើទីតាំងដែលគ្រោបង្កើតរោងចក្រនោះដោ យក្រុមហ៊ុនការងារបានសម្រេចនិងកំ ណត់យកទីតាំងខាងលើជាកន្លែងដែលត្រូវសាងសង់រោងចក្រហើយក្នុងនោះប្រ តិភូក៏បានសុំឲ្យអាជ្ញាធររក្សាទុកដើម ឈើដែលមានស្រាប់ផងដែរ។ លោកវ៉ីសំណាងរំពឹងដែរថានៅពេលដែ លរោងចក្រចម្រោះទឹកស្អាតនេះកើតឡើ ងការបំពុលទឹកដែលកើតឡើងពីកាកសំ ណល់ចេញពីបណ្តារោងចក្រ,សហគ្រា សផ្ទះបាយមុននឹងបង្ហូរចេញទៅក្នុងបឹងនិងអាងធម្មជាតិគឺត្រូវច្រោះយកជាតិពុ លយ៉ាងច្រើនជាអតិបរមាដែលអាចកា ត់បន្ថយនូវជាតិពុលធ្វើឲ្យប៉ះពាល់ដល់ទឹកនិងដី។ម្យ៉ាងវិញទៀតនឹងក្លាយជាកន្លែងទេសចរណ៍ធម្មជាតិសម្រាប់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានមកហាត់ប្រាណនិងអ្នកដែលនៅតាមបណ្តាខេត្ត,រាជធានីបា នមកលម្ហែយកខ្យល់អាកាសវាលស្រែជើងភ្នំខណៈអ្នកវិនិយោគគ្រោសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនរួមនឹងសួន ច្បារផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ