• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១១ ល្ងាច

រដ្ឋមន្ត្រីក្រសួងសាធារណការនិងប្រតិភូសហភាពអឺរ៉ុបជួបពិភាក្សាការងារគ្រប់ គ្រងទឹកកខ្វក់-អនាម័យការប្រើប្រាស់យានយន្តអគ្គិសនីនិងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ÷ក្រសួងសាធារណការនិងដឹកជ ញ្ជូនបានឲ្យដឹងនៅថ្ងៃទី14ខែធ្នូឆ្នាំ 202 3 នេះថា÷លោកប៉េងពោធិ៍នារដ្ឋមន្ត្រីក្រ សួងសាធារណការនិងដឹកជញ្ជូនបានអ នុញ្ញាតឲ្យគណៈប្រតិភូសភាពអ៉ឺរ៉ុប(EU) ដឹកនាំដោយលោកIgor Driesmans (អ៉ីហ្គ័រឌ្រីសមែន្ស)ឯកអគ្គរដ្ឋទូតវិសាម ញ្ញនិងពេញសមត្ថភាពនៃសហភាពអ៉ឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួ បសម្ដែងការគួរសមនិងពិភាក្សាការងារដោយមានការចូលរួមពីសំណាក់លោក ,លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ ន្ធមួយចំនួនផ្សេងទៀត។ ក្នុងជំនួបនោះបានពិភាក្សាផ្តោតលើការ ងារពាក់ព័ន្ធនឹងវិស័យមួយចំនួនដែលស្ថិ តក្រោមដែនសមត្ថកិច្ចរបស់ក្រសួងរួម មាន÷ (1)ការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់និងអនាម័យនៅតាមបណ្ដាខេត្តគោល ដៅ (2)ការជំរុញការប្រើប្រាស់មានអគ្គិសនី (3)ការងារទាក់ទងនឹងសុវត្ថិភាពចរាចរ ណ៍ផ្លូវគោកដើម្បីចូលរួមកាត់បន្ថយអ ត្រាគ្រោះថ្នាក់និងអត្រាស្លាប់ប្រចាំថ្ងៃដែ លជារឿងមួយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនាពេលបច្ចុប្បន្នព្រមទាំងពិភាក្សាមួយចំនួនទៀតផងដែរ។ ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានជម្រាបអំពីគោលនយោបាយជាអាទិភា ពគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី 7 ដែលមានគោលដៅប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ 2050។បន្ថែមពីលើនេះលោករដ្ឋមន្ត្រីក៏បានលើកឡើងពីការយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមតាមរយៈវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនដោយរំពឹងថាភាគីកម្ពុជានឹងទទួលបានកិច្ចសហ ប្រតិបត្តិការពីសហភាពអឺរ៉ុបនាពេលអនាគត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ