• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៦ ល្ងាច

ក្រសួងកសិកម្មរៀបចំកម្មវិធី «កសិកម្ម វាលបៃតង» ដើម្បីបង្ហាញពីផលិតផលកសិកម្ម

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកម្មវិធី «កសិកម្ម វាលបៃតង» សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការរៀបចំកម្មវិធី «កសិកម្ម វាលបៃតង» នេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា តាមរយៈពិព័រណ៍ផលិត ផលកសិកម្មពីសហគ្រាសជាច្រើន ចាប់ពីម៉ោង ១៧:០០ល្ងាច ដល់ ២១:០០យប់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកម្មវិធីនេះ ក៏មានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍទាំងអស់ដែលបានចូលរួម ក៏នឹងមានឱកាសភ្លក្សម្ហូបអាហារផលិតពីផលិតផលខ្មែរដែលមានគុណភាព។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏នឹងរៀបចំបង្ហាញដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុក ដែលជាផ្នែកមួយនៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវក្រោយប្រមូលផលផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ