• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៨ ព្រឹក

ជនសង្ស័យចំនួន6នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន3ករណីត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន

ភ្នំពេញ÷ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី12ខែធ្នូឆ្នាំ 2023 បានឲ្យដឹងថា÷ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី10ខែធ្នូឆ្នាំ202 3វេលាម៉ោង2និង40នាទីកម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកប៊ុនសត្យាស្នងការរងទទួ លផែនការងារនគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន6 នាក់នៅចំណុចមុខហាងនឹកEXផ្លូវលេខ 242កែងផ្លូវលេខ55សង្កាត់ចតុមុខខ ណ្ឌដូនពេញពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន3ករណី។ -ករណីទី1:យកដំបងដែកបំពង់ទីប4 ជ្រុងព្រួតគ្នាដេញវាយប្លន់យកទូរសព្ទដៃចំនួន 2 គ្រឿងមានម៉ាកoppo ពណ៌ទឹ កប្រាក់និងម៉ាកIphone 7plus ប្រព្រឹត្តនៅចំណុចមុខសាលមហោស្រពកោះពេ ជ្រសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនកា លពីថ្ងៃទី5ខែធ្នូឆ្នាំ 2023។ -ករណីទី2:យកដាវកែច្នៃដេញកាប់លើជនរងគ្រោះនិងកាប់នៅម៉ូតូបណ្ដាលឲ្យរងការខូចខាតម៉ូតូចំនួន 2 គ្រឿងប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខផ្លូវលំភូមិតា ព្រហ្មសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅកា លពីថ្ងៃទី1ខែធ្នូឆ្នាំ2023។ -ករណីទី3:យកដាវកែច្នៃដេញកាប់លើជនរងគ្រោះនិងកាប់លើម៉ូតូបណ្ដាលឲ្យរងការខូចខាតម៉ូតូចំនួន2គ្រឿងប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាំងផ្លូវលេខ 217ភូមិតាឡីសង្កាត់ដង្កោខណ្ឌដ ង្កោកាលពីថ្ងៃទី1ខែធ្នូឆ្នាំ 2023។ ឃាត់ខ្លួនជនសង្ស័យចំនួន6នាក់រួមមា ន÷ 1-ឈ្មោះវែនធីរាជភេទប្រុសជនជាតិខ្មែរមុខរបរដឹកអីវ៉ាន់អនឡាញស្នាក់នៅផ្ទះ លេខ 54 ផ្លូវបេតុងភូមិខ្វាសង្កាត់ដង្កោខណ្ឌង្កោ។ 2-ឈ្មោះរៀលសុវណ្ណារ៉ាភេទប្រុសជន ជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ 6 ផ្លូវលេខ 371ភូមិត្នោតជ្រុំ2 សង្កាត់បឹងទំពុន 2 ខណ្ឌមានជ័យ។ 3-ឈ្មោះរីនសុផានិតភេទប្រុសជនជាតិខ្មែរមុខរបរជាងឈើស្នាក់នៅផ្ទះគ្មានលេ ខផ្លូវលេខ371 ភូមិត្នោតជ្រុំ 2 សង្កាត់បឹងទំពុន 2 ខណ្ឌមានជ័យ។ 4-ឈ្មោះឈឿនឧត្តមភេទប្រុសជនជាតិខ្មែរមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ 2 ផ្លូវលេខ 371ភូមិត្នោតជ្រុំ 2 សង្កាត់បឹងទំ ពុន 2 ខណ្ឌមានជ័យ។ 5-ឈ្មោះធីសុខហុងភេទប្រុសជនជាតិខ្មែរមុខរបរសិស្សសាលាអង្គការភីអេសអ៉ីស្នាក់នៅផ្ទះលេខ4ផ្លូវលេខ2004សង្កាត់អូរបែកក្អមខណ្ឌសែ នសុខ។ 6-ឈ្មោះឡេងសៀវហេងភេទប្រុសជន ជាតិខ្មែរមុខរបរនៅផ្ទះស្នាក់នៅផ្ទះនៅ ផ្ទះលេខ10ផ្លូវលេខ 5 សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនា ញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ