• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០១ ល្ងាច

លោកឃួងស្រេងស្នើមិត្តចិនឲ្យជួយផ្ស ព្វផ្សាយព័ត៌មានល្អៗពីកម្ពុជាដើម្បីទាក់ ទាញភ្ញៀវទេសចរចិនឲ្យមកកម្សាន្តកាន់ តែច្រើន

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជ ធានីភ្នំពេញបានស្នើមិត្តចិនឲ្យជួយផ្សព្វ ផ្សាយព័ត៌មានល្អៗពីកម្ពុជាដើម្បីទាក់ទា ញភ្ញៀវទេសចរចិនឲ្យមកដើរលេងកម្សា ន្តកាន់តែច្រើននៅកម្ពុជា។លោកបានស្នើមិត្តចិនបែបនេះខណៈលោកទទួលជួបលោកលូយ៉ាន(Mr.Lu yan)អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនិងសន្និសី ទប្រឹក្សានយោបាយសាធារណរដ្ឋប្រជា មានិតចិនកាលពីព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2 023នៅសាលារាជធានីភ្នំពេញ។ លោកឃួងស្រេងអភិបាលរាជធានីភ្នំ ពេញបានបញ្ជាក់ថា÷ទីក្រុងភ្នំពេញកា លពីមុនជាទីក្រុងខ្មោចតែក្រោយការរំ ដោះប្រទេសជាតិដោយសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យទី ក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។ លោកបន្តថា÷រដ្ឋបាលរាជធានីភ្នំពេញគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាប៉ុន្តែទោះបីជាមានការរីកចម្រើនបែបនេះក្តីក៏បញ្ហាប្រឈមនៅតែមានតម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយពិសេ សលើការកកស្ទះចរាចរណ៍និងបញ្ហាសំ រាមសំណល់រឹងដោយសារតែរាជធានីភ្នំ ពេញពីមុនគឺសម្រាប់ប្រជាពលរដ្ឋរស់​នៅតែ30ម៉ឺននាក់តែមកដល់ពេលនេះដោយមានការរីកចម្រើនធ្វើឲ្យរាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋរហូ តដល់3លាននាក់ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃមួយថ្ងៃទៅហើយ។ លោកឃួងស្រេងបានបន្តថា÷ទំនាក់ទំ នងរវាងប្រទេសចិននិងកម្ពុជាជាទំនាក់ ទំនងមិត្តភាពដែកថែបនិងចុងក្រោយនេះគឺជាមិត្តភាពត្បូងពេជ្រ។ដោយហេ តុនេះហើយសូមមិត្តចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗព័ត៌មានពិតពីកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរចិនឲ្យមកដើរលេ ងកម្សាន្តនៅកម្ពុជាកាន់តែច្រើន។តាមរ យៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញនឹងធ្វើឲ្យភ្ញៀវទេសចរចិនមានកំណើនថែមទៀត។ ប្រទេសកម្ពុជានិងប្រទេសចិនពិសេសគឺទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញនឹងចង់បង្កើតគណនីmediaផ្លូវការមួយដើម្បីផ្តល់ព័រត៌មានឲ្យគ្នាទៅវិញទៅមកសំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឲ្យមានកំណើនកើនឡើង។ លោកបានបន្តថា÷ភ្នំពេញមានមហាវិថីមួយឈ្មោះម៉ៅសេទុងហើយស្ថានទូតចិនក៏មានទីតាំងនៅលើមហាវិថីម៉ៅសេ ទុងផងដែររដ្ឋបាលរាជធានីភ្នំពេញចង់ឲ្យទីក្រុងប៉េកាំងរួមចំណែកក្នុងការកែលម្អសោភ័ណភាពលើផ្លូវកំណាត់ម៉ៅ សេទុងនេះឲ្យកាន់តែល្អប្រសើរឡើង។សូមជួយផ្តល់អាហារូបករណ៍ដល់និស្សិ តខ្មែរបានទៅសិក្សារៀនសូត្រនៅទីក្រុងប៉េកាំងដោយទីក្រុងប៉េកាំងជាទីក្រុងមួ យមានការបណ្ដុះបណ្ដាលធនធានមនុ ស្សបានល្អ។ដូច្នេះសូមលោកលូយ៉ានពិភាក្សាជាមួយអភិបាលទីក្រុងប៉េកាំង លើបញ្ហាទាំង2នេះ។ លោកលូយ៉ានបានបញ្ជាក់ថា÷ទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញមានបញ្ហាប្រ ឈមដូចគ្នាទៅលើការកកស្ទះចរាចរណ៍និងបញ្ហាសំរាមសំណល់រឹង។រាជធានីភ្នំ ពេញនិងទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេ ត្រីភាពគ្នាប្រមាណ5ឆ្នាំហើយ។ការជួប ពិភាក្សាការងារសម្ដែងការគួរសមនៅពេ លនេះគឺដើម្បីរួមចំណែកនូវការពង្រឹងកិ ច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់ តែល្អនិងយូរអង្វែងបន្ថែមទៀត។ប្រទេ សកម្ពុជាប្រទេសចិនទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញជាទំនាក់ទំនងដែកថែបនិងទំនាក់ទំនងត្បូងពេជ្រសូមឲ្យចំណ ងមិត្តភាពកាន់តែរឹងមាំនិងកាន់តែជ្រៅ ជ្រះ។ លោកលូយ៉ានបានបញ្ជាក់ថា÷សូមអ ញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សន កិច្ចផ្លូវការនៅទីក្រុងប៉េកាំងនៅពេលវេ លាដ៏សមស្របណាមួយដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ, ពាណិជ្ជកម្មនិងទេសចរណ៍ជាដើម។ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍រវាងទីក្រុងប៉េកាំងនិងរាជ ធានីភ្នំពេញជាទំនាក់ទំនងដែលមាននិ ន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ។ពង្រឹ ងការផ្លាស់ប្តូរមនុស្សធម៌រវាងទីក្រុងប៉េ កាំងនិងទីក្រុងភ្នំពេញ។ ចង់បង្កើតនៅគណនីមេឌា(media)លើការផ្សព្វផ្សាយព័ត៌មានដើម្បីងាយស្រួលការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញតែមកកាន់ តែល្អប្រសើរឡើង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ