• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៤ ព្រឹក

នគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនជន សង្ស័យចំនួន9នាក់ពាក់ព័ន្ធករណីហិ ង្សាដោយចេតនា

ភ្នំពេញ÷អនុវត្តតាមបទបញ្ជារបសលោកឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នង ការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី10ខែធ្នូឆ្នាំ 2023 វេលាម៉ោង22និង30នាទីកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបឹងកេងកងទី1ដឹកនាំដោយលោកវីរៈសេនីយ៍ទោវុឌ្ឍអូសារវ័ន្តអធិការនគរបាលខណ្ឌបឹងកេងកងធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន9នាក់ពីបហិង្សាដោយចេតនា(ប្រើកាំបិតប៉័ងតោកាប់បង្ករបួសស្នាម)នៅចំណុចផ្លូវព្រះមុន្នីវង្សកែ ងផ្លូវ392ភូមិ9សង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកង។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចំនួន 9 នាក់ឃាត់ខ្លួនរួមមាន÷ 1-ឈ្មោះWU TSUNG HINGភេទ ប្រុសសញ្ជាតិចិន។ 2-ឈ្មោះLAZAREភេទប្រុសសញ្ជាតិកាំមេរ៉ូន។ 3-ឈ្មោះYANG SHANG LINភេទ ប្រុសសញ្ជាតិចិន។ 4-ឈ្មោះLIN WEI TINGភេទប្រុសសញ្ជាតិចិន។ 5-ឈ្មោះWU TING SHENGភេទ ប្រុសសញ្ជាតិចិន។ 6-ឈ្មោះCHEN YU SHANGភេទ ប្រុសសញ្ជាតិចិន។ 7-ឈ្មោះHUANG YU CHENភេទប្រុ សញ្ជាតិចិន។ 8-ឈ្មោះWEI MIN KAIភេទប្រុសសញ្ជាតិចិន។ 9-ឈ្មោះឈិនម៉េងភេទប្រុសសញ្ជាតិចិន។ សមត្ថកិច្ចបន្តថា÷វត្ថុតាងចាប់យករួម មាន÷ទូរសព្ទដៃ9គ្រឿង,កាំភ្លើងខ្លី1ដើមម៉ាកឡុក 19 ពណ៌ខ្មៅបង់ចំនួន1 គ្រាប់កាំភ្លើងចំនួន10គ្រាប់,កាបូបស្ពាយចំ ហៀង1,អត្តសញ្ញាណប័ណ្ណខ្មែរ1,កាតគ្រីសម្គាល់រថយន្ត1,ប័ណ្ណបើកបរ1,ប័ណ្ណការងារ1,កាតធនាគារ5,កាតកាន់កាប់កាំភ្លើង1,លុយ1500ដុល្លារ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាង លើកម្លាំងសមត្ថកិច្ចបានបញ្ជូនមកការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដើម្បីកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ