• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៨ ល្ងាច

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកកោះធំ

កណ្តាល៖តាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកកោះធំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី04 ខែសីហា ឆ្នាំ2022 វេលាម៉ោង10 និង30នាទី សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ឃាង កុសល់ ភេទប្រុស អាយុ27ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាក មានទីលំនៅៗភូមិក្បាលដំរីលើ ឃុំកំពង់កុងស្រុកកោះធំំ​ខេត្តកណ្តាល (ឃាត់ខ្លួន) ពាក់ព័ន្ធករណី: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច រោងលោកតាស្លែង ខាងក្រោយភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។វត្ថុតាងចាប់យកមានៈ

1-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(Ice) ចំនួន២៩កញ្ចប់ ទម្ងន់ 10,02g(ដប់ក្បៀសសូន្យពីរក្រាម)។

2-ទូរស័ព្ទដៃចំនួន01គ្រឿងម៉ាកអូប៉ូពណ៌ក្រហម។

3-ម៉ូតូចំនួន០១ គ្រឿងម៉ាកHONDA C50 គុបមូលពណ៌ស្លែ គ្មានស្លាកលេខ។

4-កាបូបក្រវ៉ាត់ចង្កេះ ពណ៌ខ្មៅ ចំនួន០១ និងសម្ភារៈសម្រាប់ វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

+សភាពរឿហេតុៈ

កាលពីពេលវេលាកើតហេតុខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង និងកំលាំងប្រជាការពារភូមិបានចេញល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ពេលនោះ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា: មានមុខសញ្ញាសង្ស័យកំពុងតែធ្វើសកម្មភាពលក់ ចែកចាយថ្នាំញៀនខុសច្បាប់ នៅចំណុចទីតាំងកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់កុង បានចុះទៅដល់កន្លែងកើតហេតុខាងលើ ក៏បានជួបនិងជនសង្ស័យ០១នាក់ឈ្មោះ ឃាង កុសល់ ភេទប្រុសដើរចុះឡើងក្បែរម៉ូតូ០១គ្រឿងដោយមានការសង្ស័យសមត្ថកិច្ចយើងបានហៅឱ្យឈប់ សុំធ្វើការត្រួតពិនិត្យនឹងឆែកឆេរដងខ្លួនបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(Ice) ចំនួន29កញ្ចប់(ធំ01,តូច28) និងសម្ភារៈសំរាប់វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតដែលបានលាក់ទុកនៅក្នុងកាបូបពណ៌ខ្មៅក្រវ៉ាត់ជាប់នឹងចង្កេះជនសង្ស័យ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ចំពោះថ្នាំញៀនខាងលើនេះគឺជារបស់ខ្លួនប្រាកដមែន ដោយបានទិញពីឈ្មោះ.....ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ក្នុងតម្លៃ90មុឺនរៀល ដើម្បីយកមកទុកលក់ចែកចាយបន្តអោយទៅគេ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលជំនាញស្រុក ក៏សាងសុំណុំរឿង បញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញខេត្តរួចហើយ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ