• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១០ ព្រឹក

ថ្ងៃទី 10 ខែធ្នូនេះរកឃើញយានយន្តល្មើសចំនួន539គ្រឿងត្រូវបានផាកពិ ន័យតាមអនុក្រឹត្យលេខ39នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី10ខែធ្នូឆ្នាំ 2023 បានឲ្យដឹងថាចំនួនគោលដៅសរុប58គោលដៅមានយានយន្តចូលគោលដៅចំនួន596គ្រឿង,រថយន្តធំ 0គ្រឿង,រថយន្តតូច96គ្រឿងនិងម៉ូតូ 527គ្រឿងក្នុងនោះរកឃើញយានយន្ត ល្មើសសរុបចំនួន539គ្រឿងរថយន្តធំ0គ្រឿង,រថយន្តតូច41គ្រឿងនិងម៉ូតូចំនួន 498គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។ តាមរបាយការណ៍លទ្ធផលរយៈពេល 10 ថ្ងៃពីថ្ងៃទី1-10 ខែធ្នូឆ្នាំ 2023 បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន 5390គ្រឿង,រថយន្តធំ35គ្រឿង,រថយន្តតូច1017គ្រឿង,ម៉ូតូ4338គ្រឿង។ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួ ន 4333 គ្រឿង,រថយន្តធំ15គ្រឿង,រថ យន្តតូច491គ្រឿងនិងម៉ូតូ3827គ្រឿង (3827ករណី)ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39អនក្រ.បក.នៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាក ពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ