• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៩ ព្រឹក

សិស្សានុសិស្ស250នាក់ហែក្បួនព្យុះហ យាត្រាក្នុងព្រឹត្តិការណ៍"រម្លឹកគុណអង្គរ"

សៀមរាប÷នៅព្រឹកថ្ងៃទី 10 ខែធ្នូឆ្នាំ 20 23 ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរារួមជា មួយសិស្សានុសិស្សសរុប1250នាក់បា នធ្វើព្យុះហយាត្រាដង្ហែក្បួនជាលើកទី2 ក្នុងព្រឹត្តិការណ៍"រម្លឹកគុណអង្គរ"ចាប់ផ្ដើ មចេញពីមុខប្រាសាទអង្គរឆ្ពោះទៅខ្លោង ទ្វារទន្លេអុំនៃក្រុងអង្គរធំនិងឆ្ពោះទៅក្រុងសៀមរាប។ព្យុះហយាត្រានេះដើម្បីផ្សព្វ ផ្សាយឲ្យសាធារណជនក៏ដូចជាប្រជាព លរដ្ឋខ្មែរភ្ញៀវទេសចរជាតិ,អន្តរជាតិមា នការរម្លឹកគុណដល់ប្រាសាទអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអា ចកាត់ថ្លៃបានដែលបុព្វបុរសខ្មែរបានប ន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ។ លោកឡុងកុសលអគ្គនាយករងនិងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាណតំ ណាងលោកហង់ពៅអគ្គនាយកមានប្រ សាសន៍ក្នុងកម្មវិធីដង្ហែក្បួនព្យុះហយាត្រាដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុ ណអង្គរដ៏មានសារសំខាន់សម្ដែងចំណា ប់អារម្មណ៍ចំពោះពាក្យស្លោកដែលមានអត្ថន័យថាកិច្ចការពារបេតិកភណ្ឌជាភា រកិច្ចកូនខ្មែរគ្រប់ៗរូបនិងអត្ថន័យនៃច ម្រៀងពង្សាវតារខ្មែរដែលមានអត្ថន័យឧត្តុងឧត្តមដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។ជាពិសេសសិស្សានុសិ ស្សដែលជាទំពាំងស្នងឫស្សីជាអ្នកបន្ត វេនដ៏សំខាន់ទៅអនាគតក្នុងការថែរក្សានូវតម្លៃដួងព្រលឹងជាតិនិងអត្តសញ្ញាណជាតិរបស់យើង។ លោកឡុងកុសលបន្តថាការដែលយើងរម្លឹកនិងផ្តល់នូវគុណតម្លៃដល់បុព្វការីជ នរបស់យើងផងគឺជាការផ្ដល់នូវភាពថ្កុំ ថ្កើងនៃប្រវត្តិសាស្ត្ររបស់យើងដែរ។ក្នុង នាមអាជ្ញាធរជាតិអប្សារាឯកឧត្តមឡុងកុសលមានសេចក្តីសោមនស្សនិងភាពកក់ក្តៅដែលសិស្សានុសិស្សចំនួន1250 នាក់បានចូលរួមក្នុងក្បួនព្យុះហយាត្រានៃពិធីបុណ្យរម្លឹកគុណអង្គរ។នេះជារូប ភាពមួយយ៉ាងសំខាន់ដែលយើងបានប្រ ព្រឹត្តទៅដើម្បីបណ្តុះនូវស្មារតីស្រឡាញ់ស្នេហាជាតិក៏ដូចជាការបណ្ដុះនូវគំនិតធ្វើយ៉ាងណាដើម្បីឲ្យប្រជាជាតិខ្មែររបស់យើងមានភាពរឹងមាំទៅថ្ងៃអនាគត។ សូមបញ្ជាក់ថាព្រឹត្តិការណ៍រម្លឹកគុណអ ង្គរនឹងរៀបចំឡើងរយៈពេល10ថ្ងៃចាប់ពីថ្ងៃទី7ដល់ថ្ងៃទី16ខែធ្នូឆ្នាំ 2023 ខាងមុ ខនៅក្នុងរមណីយដ្ឋានអង្គរដើម្បីតបស្ន ងសងគុណដល់បុព្វបុរសក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រា សាទនិងថែរក្សាទុកឲ្យកូនខ្មែរជំនាន់ក្រោ យបានស្គាល់។ជាពិសេសសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ក៏ដូចជាការនាំមកនូវវឌ្ឍនភាព សម្រាប់ជាតិ។ ការដែលយើងរម្លឹកគុណអង្គរនេះមិនត្រឹ មតែរម្លឹកគុណបុព្វការីដែលបានខិតខំបូ ជាឈាមស្រស់សាច់ស្រស់កម្លាំងកាយ ចិត្តក្នុងការកសាងថែរក្សាជួសជុលប្រា សាទការពារទឹកដីតាំងពីដើមរៀងមករ ហូតមកដល់បច្ចុបនេះ។ប៉ុន្តែក៏សម្តែងនូវការគោរពអរគុណចំពោះសន្តិភាពដែលនាំមកបានដល់ប្រជាជាតិខ្មែរយើងដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាអគ្គមហាបុរសរដ្ឋដែ លជាស្ថាបនិកនយោបាយឈ្នះឈ្នះនាំ មកនៅសន្តិភាពដល់ប្រទេសកម្ពុជានិងជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ដូ ច្នេះយើងទាំងអស់គ្នាប្តេជ្ញាចិត្តថែរក្សាសន្តិភាពរម្លឹកគុណដល់បុព្វការីជននិងសន្តិភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ