• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១០ ព្រឹក

ជនមិនស្គាល់មុខចាក់បុរសម្នាក់1កាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅគល់ស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ÷បុរសម្នាក់នៅក្នុងស្លាប់ក្នុងថ្លុក ឈាមដោយសារត្រូវជនសង្ស័យមិនស្គា ល់មុខចាក់1កាំបិតពីក្រោយខ្នងចំចំហៀ ងស្មាខាងឆ្វេង។ ករណីឃាតកម្មនេះបានបង្កការភ្ញាក់ផ្អើ លដល់ប្រជាពលរដ្ឋនិងអ្នកដំណើរនៅវេលាម៉ោង4ទៀបភ្លឺឈានចូលថ្ងៃទី 10 ខែធ្នូឆ្នាំ 2023 នៅលើផ្លូវបេតុងកែងផ្លូវលេខ 271 ក្បែរគល់ស្ពានអាកាសស្ទឹង មានជ័យក្នុងសង្កាត់បឹងសាឡាងខណ្ឌទួ លគោករាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះកនវឿនភេទប្រុសអាយុ29ឆ្នាំបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្រួ សារក្នុងសង្កាត់ស្ទឹងមានជ័យទី1ខណ្ឌ មានជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនៅវេ លាម៉ោងប្រមាណជា 4 ទៀបភ្លឺឈានចូលថ្ងៃទី10 ខែធ្នូឆ្នាំ2023 នេះមានប្រ ជាពលរដ្ឋដើរហាត់ប្រាណខណ:ដើរមកដល់កន្លែងកើតហេតុក៏ក្រឡេកឃើញបុ រសរងគ្រោះបានដេកដួលផ្កាប់មុខក្នុងថ្លុ កឈាមទើបមានការភ្ញាក់ផ្អើលដល់ប្រ ជាពលរដ្ឋនិងអាជ្ញាធរចុះទៅពិនិត្យមើលជនរងគ្រោះឃើញថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគ របាលរដ្ឋបាលបឹងសាឡាងបានចុះមកដ ល់ទីតាំងកើតហេតុហើយយកខ្សែហ៊ុម ព័ទ្ធជុំវិញទីតាំងសពរួចក៏ទាក់ទងទៅខា ងជំនាញកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តដើម្បី ឲ្យចុះមកពិនិត្យសពបុរសរងគ្រោះ។ ក្រោយពីកម្លាំងជំនាញពិនិត្យទៅលើស ពរួចក៏បានបញ្ជាក់ថាបុរសរងគ្រោះត្រូវបានគេចាក់1កាំបិតចំពីក្រោយខ្នងចំហៀ ងស្មាខាងឆ្វេងទើបបណ្ដាលឲ្យស្លាប់ហើ យករណីខាងលើនេះគឺជាករណីឃាតក ម្មដោយជនសង្ស័យមិនស្គាល់មុខបានចាក់សម្លាប់ជនរងគ្រោះ។ក្នុងករណីនេះសមត្ថកិច្ចបានឲ្យគ្រួសារជនរងគ្រោះដា ក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបា លសង្កាត់បឹងសាឡាងដើម្បីឲ្យសមត្ថ កិច្ចធ្វើការស្រាវរកឃាតកដើម្បីយកមកចាត់ការទៅតាមច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ