• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤២ ព្រឹក

គណៈកម្មការអន្តរក្រសួងជំរុញដំណើរ ការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិតនិងស្ពានឆ្លងកាត់ទន្លេមេគង្គ

ភ្នំពេញ÷លោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជានិងជាប្រធានគណៈកម្មការអន្តរ ក្រសួងដើម្បីជំរុញដំណើរការអនុវត្តគ ម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតនិងស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)នាព្រឹកថ្ងៃទី 8 ខែធ្នូឆ្នាំ 2023 បានអញ្ជើញដឹកនាំគ ណៈកម្មការអន្តរក្រសួងដើម្បីប្រជុំពិនិត្យវឌ្ឍនភាពដំណើរការអនុវត្តគម្រោង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកប៉េងពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូននិងជាអនុប្រធានអចិ ន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងនិងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធមួយចំ នួនផងដែរ។ សូមជម្រាបជូនថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតមានប្រវែ ង135គីឡូម៉ែត្រនិងស្ពានឆ្លងកាត់ទន្លេ មេគង្គ(ដីឥដ្ឋ-ថ្មគរ)មានប្រវែងប្រមាណ 3 គីឡូម៉ែត្រត្រូវបានប្រកាសបើកការដ្ឋា នសាងសង់ជាផ្លូវការកាលពីថ្ងៃទី7ខែមិ ថុនាឆ្នាំ 2023ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ"BOT"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ