• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៤ ព្រឹក

បាត់កូនស្រី2ថ្ងៃប្រទះឃើញចងកក្នុងបន្ទប់សង្សារ

##ភ្នំពេញ÷ស្ត្រីម្នាក់បានបាត់កូនអស់រយៈ ពេល 2 ថ្ងៃមហើយខំដើររកគ្រប់ទីកន្លែងក៏មិនឃើញស្រាប់តែប្រទះឃើញកូនម កចងកនៅក្នុងបន្ទប់យុវជនម្នាក់ដែលធ្លាប់មានទំនាក់ទំនងនឹងគ្នាទៅវិញ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង11ព្រឹកថ្ងៃទី 7 ខែធ្នូឆ្នាំ 202 3 នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះសឹមតារ៉ាធីភេទស្រីអាយុ 19 ឆ្នាំមុខរបរកម្មកម្មការិនីរោង ចក្រស្នាក់នៅភូមិជិតកន្លែងកើតមានស្រុ កកំណើតនៅភូមិសំបូរឃុំព្រៃគុយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានបានឱ្យដឹងថាជនរង គ្រោះបានបាត់ចេញពីផ្ទះអស់រយៈពេល 2ថ្ងៃមកហើយពោលគឺពីថ្ងៃទី 5 ខែធ្នូឆ្នាំ 2023ម្ដាយទូរសព្ទចូលតែគ្មានអ្នកលើកខំរកគ្រប់ទីកន្លែងក៏មិនឃើញរហូតមក ដល់ថ្ងៃកើតហេតុដោយសារតែមានយុវ ជនម្នាក់ធ្លាប់ទាក់ទងជាមួយកូនស្រីរប ស់គាត់ទើបគាត់មកមើលដល់បន្ទប់តែចាក់សោទ្វារខាងក្រៅដោយមានធុំក្លិស្អុ យក៏អើតមើលតាមចន្លោះទ្វារស្រាប់តែឃើញកូនស្រីគាត់ចង់កសម្លាប់ខ្លួន។ បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្ដែងជំហានដំបូងសង្ស័យជាករណីឃាតកម្ម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ