• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៨ ព្រឹក

កម្ពុជាបណ្តេញជនជាតិវៀតណាម257 នាក់បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ÷ជនជាតិវៀតណាមចំនួន 257 នាក់ក្នុងនោះស្រី 56នាក់ត្រូវបានអគ្គនា យកដ្ឋានអន្តោប្រវេសន៍សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួ ងមហាផ្ទៃអនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជាចូលទៅកាន់ប្រទេសវៀត ណាមតាមច្រកទ្វារព្រំដែនគោកនាថ្ងៃទី 7 ខែធ្នូឆ្នាំ 2023 នេះ។ នេះបើតាមលទ្ធផលបង្ក្រាបរបស់អគ្គនា យកដ្ឋានអន្តោប្រវេសន៍ក្រោមគោលការ ណ៍ណែនាំរបស់លោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ ងមហាផ្ទៃ។ លោកបណ្ឌិតទូចសុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនៅព្រលប់ថ្ងៃទី7ខែធ្នូឆ្នាំ2023នេះថាការបណ្ដេ ញចេញនេះធ្វើឡើងបន្ទាប់ពីជនជាតិវៀតណាមទាំងនោះត្រូវបានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការឃាត់ខ្លួននៅក្រុងអរិយក្សត្រខេត្តកណ្ដាលកាលពីថ្ងៃទី 1 ខែធ្នូដោយសមត្ថកិច្ចបានរកឃើញថាពួកគេជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញព្រមទាំងប្រព្រឹត្តបទល្មើសដូចជាធ្វើការងារខុសច្បាប់ដោ យគ្មានប័ណ្ណការងារប្រើប្រាស់ទិដ្ឋាការខុ សគោលបំណង(ប្រើទិដ្ឋាការទេសចរណ៍មកធ្វើការងារ)និងឆ្លងដែនខុសច្បាប់។ អ្នកនាំពាក្យរងរូបនេះបញ្ជាក់ថាអគ្គនា យកដ្ឋានអន្តោប្រវេសន៍បានអនុវត្តន៍នី តិវិធីបណ្ដេញជនជាតិវៀតណាមទាំងនោះស្របតាមច្បាប់នៃពីអន្តោប្រវេសន៍កម្ពុជានិងប្រកាសរបស់ក្រសួងមហាផ្ទៃនិងគោរពតាមគោលការទូទៅនៃសិទ្ធិម នុស្សជាសកលដោយមានការសម្របស ម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិ ត,ប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយព្រមទាំងមានការចូលរួមពីតំណា ងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ កន្លងមកកម្ពុជាបានក្លាយជាប្រទេសរង គ្រោះព្រោះតែជនបរទេសមួយចំនួនបានប្រើគ្រប់ឧបាយកលទុច្ចរិតយកជាទីតាំង ប្រព្រឹត្តបទល្មើស។តែទោះយ៉ាងណាឯក ឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ ព័ន្ធជាពិសេសអគ្គស្នងការដ្ឋាននគរបា លជាតិនិងអគ្គនាយកដ្ឋាននាយកដ្ឋានអន្តោប្រវេសន៍សហការស្រាវបង្ក្រាបបទ ល្មើសឆ្លងដែនគ្រប់ប្រភេទព្រមទាំងបទ ល្មើសអន្តោប្រវេសន៍និងឧក្រិដ្ឋកម្មឆ្លង ដែននានាឲ្យមានប្រសិទ្ធភាពដោយមិនយោគយល់មិនរើសអើងនិងមិនបន្ធូរប ន្ថយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ