• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០២ ព្រឹក

ទឹកទន្លេនឹងបន្តហក់ឡើងក្នុងរយៈពេលពី៤ទៅ៥ថ្ងៃខាងមុខនៅភាគខាងលើនិងនៅ ក្នុងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា

ភ្នំពេញ៖ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ទៅ៥ថ្ងៃខាងមុខជាពិសេសនៅភាគខាងលើនិងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ(ពិសេសលើដងទន្លេបីនៃភូមិភាគឦសាន)នៃការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៩ខែសីហាឆ្នាំ២០២២។
ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាយោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសមពាធទាបនិងវិសម្ពាធដែលនឹងក្លាយទៅជាព្យុះទី៧ឈ្មោះមូឡេន(MULAN)បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ,ឡាវ,វៀតណាមនិងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។


ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ទៅ៥ថ្ងៃខាងមុខជាពិសេសនៅភាគខាងលើនិងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជាមានខេត្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់៨,៥០ម៉ែត្រខេត្តក្រចេះទឹកនឹងអាចឡើងដល់កម្ពស់១៩,០០ម៉ែត្រនិងខេត្តកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់១២,០០ម៉ែត្រ។
-ទឹកទន្លេដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេតែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេនិងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។
-ទឹកទន្លេនៅតំបន់ភាគឦសានរួមមានទន្លេសេកុង,ទន្លេសេសាននិងទន្លេស្រែពកកំពុងហក់ឡើងដែលអាចប្រឈមនឹងទឹកជំនន់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ