• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៥ ព្រឹក

ចិញ្ចឹមបង្កងតាមបែបធម្មជាតិមានរស ជាតិឆ្ងាញ់និងតម្លៃប្រកួតប្រជែងខ្លាំងបើធៀបទៅនឹងបង្កងធម្មជាតិ

ភ្នំពេញ÷បង្កតាកែវចិញ្ចឹមតាមបែបធម្ម ជាតិមានរសជាតិឆ្ងាញ់និងតម្លៃប្រកួតប្រ ជែងខ្លាំងបើធៀបទៅនឹងបង្កងធម្មជាតិ។បងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនៅទី នេះប្រមាណ20គ្រួសារចាប់អារម្មណ៍ច ង់ចងក្រងគ្នាជាសហគមន៍។នេះជាការបញ្ជាក់ពីលោកឃឹមហ្វីណង់អនុរដ្ឋលេ ខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិក ម្មរុក្ខាប្រមាញ់និងនេសាទនៅរសៀលថ្ងៃ ទី7ខែធ្នូឆ្នាំ 2023។ អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា÷ស ហគមន៍កសិកម្មទំនើបដែលមានកសិករជាសមាជិករួមគ្នាធ្វើផលិតកម្មនិងរួមគ្នា គ្រប់គ្រងតាមបែបសហគ្រាសសេដ្ឋកិច្ចហើយដែលមានវិសាលភាពធំគ្រប់គ្រា ន់ដើម្បីទទួលបានផលចំណេញពីសេដ្ឋ កិច្ចមាត្រដ្ឋាននឹងជួយបង្កើនភាពប្រកួត ប្រជែងនៃការចិញ្ចឹមបង្កងតាមបែបធម្ម ជាតិនៅទីនេះនិងអាចប្រែក្លាយសហគ មន៍នេះឲ្យទៅជាកសិដ្ឋានដ៏រឹងមាំមួយបាន។ សូមបញ្ជាក់ថា÷ប្រជាពលរដ្ឋយើងឥឡូវមានការយកចិត្តទុកដាក់ដាំដុះធ្វើចំការចិញ្ចឹមសត្វជាច្រើនប្រភេទមានត្រី,អន្ទ ង់,កង្កែប,បង្កង។ល។សំខាន់ខាងជំនា ញគួរត្រូវបានលើកទឹកចិត្តរកទីផ្សារជួយជំរុញឲ្យពួកគាត់កាន់តែមានគំនិតកែប្រែមុខរបរទាំងនោះទទួលបានកម្រៃដើម្បីដោះស្រាយជីវភាពគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ